នារសៀលថ្ងៃទី ១២ មីនា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai។ នៅទីនេះ លោកប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះខេត្ត Quang Ngai ដែលបានអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឈវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

leftcenterrightdel
លោក Tran Thanh Man ថ្លែង​ក្នុង​កិច្ចប្រជុំ​ (រូប​ថត៖ vnanet.vn)

លោកប្រធានរដ្ឋសភាបានកត់សម្គាល់ថា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខេត្ត Quang Ngai ត្រូវបង្កើនការកែទម្រង់បែបបទរដ្ឋបាល អនុវត្តដោយស្មារតី គឺខេត្តសម្រេចចិត្ត និងខេត្ត​ទទួលខុសត្រូវ កែលម្អបរិយាកាសធុរកិច្ចក្នុងទិសដៅបង្កភាពងាយស្រួលជាអតិបរមាសម្រាប់សហគ្រាស។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រចុំ (រូបថត៖ vnanet.vn)

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការក្រោកឈរឡើងតស៊ូប្រយុទ្ធ Ba To និងខួបលើកទី ៥០ នៃទិវារំដោះខេត្ត Quang Ngai ក៏នៅរសៀលថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារលោកស្រី Nguyen Thi Thu ជាអ្នកម្តាយវៀតណាមវីរភាព នៅសង្កាត់ Tran Phu; អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារ លោក Pham Huong ជាសមាជិកនៃក្រុមយុទ្ធជនឈ្លប Ba To នៅសង្កាត់ Truong Quang Trong ទីក្រុង Quang Ngai។

បកប្រែដោយ Duy Hoan