លោកស្រី Nguyen Thi Thanh បានលើកឡើងវិស័យអាទិភាពចំនួន ៣ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ ទីមួយបង្កើតក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ដើម្បីជម្រុញការចូលរួមដោយស្មើភាពរបស់ស្ត្រី ជាពិសេស ក្នុងដំណើរការចេញសេចក្តីសម្រេចចិត្តលើគ្រប់វិស័យ។ 

leftcenterrightdel
លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សារួម (រូបថត៖ vnanet.vn)

ទីពីរលើកកម្ពស់សិទ្ធិលើវិស័យសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីប្រមូលធនធានសង្គមប្រកបដោយប្រសិទ្ធភាព ក្នុងការជួយគាំទ្រស្ត្រីទទួលបានហិរញ្ញវត្ថុ ទីផ្សារ ចូលរួមការច្នៃប្រឌិត ការចាប់ផ្ដើមធ្វើអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងចូលរួមទីផ្សារពលកម្មដោយស្មើភាពគ្នា។ ទីបីបង្កើនការចូលរួម ការរួមចំណែក និងការឈានទៅមុខរបស់ស្ត្រីក្នុងវិស័យដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គណិតវិទ្យា (STEM) នវានុវត្តន៍ ការធ្វើបរវត្តកម្មឌីជីថល ការស្រាវជ្រាវកសាងគំរូប្រព័ន្ធអេកូឡូស៊ី STEM។

លោកស្រី Nguyen Thi Thanh បានអះអាងថា វៀតណាមនឹងបន្តរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីបុព្វហេតុសមភាពយេនឌ័រលើសកលលោក រួមទាំងក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រី (UN Women) អាណត្តិ ២០២៥-២០២៧៕

បកប្រែដោយ Thuy Anh