ក្នុងជំនួបនេះ លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានអះអាងនូវការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម រួមទាំងមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាសកល។ លោកស្រីបានលើកឡើងវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជាពង្រឹងការតភ្ជាប់យន្តការសហប្រតិបត្តិការសភា ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋសភាវៀតណាមនិងគោលដៅសកម្មភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិ។ លោកស្រីក៏បានស្នើឲ្យបង្កើតលក្ខខណ្ឌអំណោយផលថែមទៀតសម្រាប់ប្រជាជនវៀតណាម រួមទាំងស្ត្រី អាចទៅធ្វើការនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ។ លោកស្រីប្រធានគណៈប្រតិភូវៀតណាមក៏បានស្នើរឲ្យ UN គាំទ្រតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការធានាសន្តិសុខក្នុងតំបន់ រួមទាំងការអនុលោមតាមអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

leftcenterrightdel
លោកស្រី Nguyen Thi Thanh ជួបសន្ទនាជាមួយលោក António Guterres (រូបថត៖ quochoi.vn)

លោក Philemon Yang ប្រធានមហាសន្និបាតអ.ស.បនិតិកាលទី៧៩ បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំរបស់វៀតណាម ជានិច្ចកាលគោរពច្បាប់អន្តរជាតិ មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។ លោក Philemon Yang បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកាមេរូន ជាពិសេសក្នុងវិស័យជាប្រៀបខ្លាំងរបស់វៀតណាម ដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទូរគមនាគមន៍។ លោក Yang សម្តែងនូវចំណាប់អារម្មណ៍ពិសេសចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងសមភាពយេនឌ័រ។

មេដឹកនាំអង្គការសហប្រជាជាតិបានបញ្ជាក់ពីការគាំទ្រចំពោះតួនាតីជាមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ ការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ និងគាំទ្រប្រជាជនវៀតណាមកាន់តែច្រើនដែលធ្វើការនៅអង្គការសហប្រជាជាតិ៕

តាម vovworld.vn