លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឲ្យលើកកម្ពស់ការទទួលខុសត្រូវ និងធានាឱ្យបាននូវវឌ្ឍនភាពនៃគម្រោងគមនាគមន៍សំខាន់ៗ
កប.អនឡាញ - នារសៀលថ្ងៃទី៩ ខែមីនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងជាប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋសម្រាប់គម្រោងជាតិសំខាន់ៗ ជាពិសេសក្នុងវិស័យគមនាគមន៍ និងដឹកជញ្ជូន (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានដឹកនាំសម័យប្រជុំ លើកទី១៦ នៃគណៈកម្មាធិការដឹកនាំ។ សម័យប្រជុំនេះធ្វើឡើងក្នុងទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ តភ្ជាប់រវាងរដ្ឋាភិបាល ជាមួយខេត្ត និងទីក្រុងចំនួន៤៤ ដែលមានគម្រោងជាតិសំខាន់ៗជាពិសេសក្នុងវិស័យគមនាគមន៍ និងដឹកជញ្ជូន។
មានប្រសាសន៍ក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងថា មូលដ្ឋាននានាត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្ត និងផ្តល់សម្ភារៈសំណង់សម្រាប់គម្រោងនានា។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួង ស្ថាប័ន មូលដ្ឋានពាក់ព័ន្ធនានាបំពេញបែបបទសម្រាប់ការវិនិយោគជាបន្ទាន់ វាយតំលៃស្រាវជ្រោវ និងកែសម្រួលការវិនិយោគសម្រាប់គម្រោងផ្លូវល្បឿនលឿន៖ Tan Phu-Bao Loc, Bao Loc-Lien Khuong, ទីក្រុងហូជីមិញ - Moc Bai, ទីក្រុង Gia Nghia-Chon Thanh, ផ្លូវក្រវ៉ាត់ ៤ ទីក្រុងហូជីមិញ, Bien Hoa – Vung Tau... នឹងបញ្ចប់នៅមីនា ឆ្នាំ២០២៥...
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាសម្របសម្រួលជាមួយក្រុមត្រួតពិនិត្យចំនួន ៧ ដើម្បីពិនិត្យ និងដោះស្រាយការលំបាក និងឧបសគ្គនានាដែលទាក់ទងនឹងគម្រោងគមនាគមន៍ និងដឹកជញ្ជូនសំខាន់ៗដែលលោកនាយករដ្ឋមន្ត្រីទើបចេញសេចក្តីសម្រេចចិត្តបង្កើតឡើង ដើម្បីអនុវត្តការងារឱ្យបានល្អ។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងសម័យប្រជុំ |
សម្រាប់ម្ចាស់ម៉ៅការ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យផ្តល់ការងារបន្ថែមទៀតដល់អង្គភាពអាជីវកម្មនៅមូលដ្ឋាន ដើម្បីជួយអង្គភាពអាជីវកម្មកាន់តែរីកចម្រើន រួមចំណែកបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ហើយឆ្លៀតឱកាសអាកាសធាតុអំណោយផលដើម្បីជំរុញវិវឌ្ឍនភាពនៃគម្រោង។
ទាក់ទិននឹងគម្រោងផ្លូវដែក Lao Cai-Hanoi (ហាណូយ)-Hai Phong លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងសំណង់ និងមូលដ្ឋានដែលផ្លូវដែកឆ្លងកាត់ អនុវត្តភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងដោះស្រាយរាល់ការលំបាក និងឧបស័គ្គ ទន្ទឹមនឹងនោះ ជំរុញការងារផ្សេងៗទៀតដូចជា ហិរញ្ញវត្ថុ ការជ្រើសរើសម្ចាស់ម៉ៅការ ការផ្គត់ផ្គង់សម្ភារៈបរិក្ខារផ្លូវដែក ទូរថភ្លើង ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា... តាមផែនការដែលបានកំណត់។
អំពីការងារដែលពាក់ព័ន្ធនឹងគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួង មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តការងារបន្ទាន់ដែលនាយករដ្ឋមន្ត្រីប្រគល់ជូនក្នុងសេចក្តីជូនដំណឹងលេខ ៥៤៥/TB-VPCP ចុះថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤; កែសម្រួលសេចក្តីសម្រេចលេខ 1777/QD-TTg ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីឱ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាម - CTCP (ACV) ចាប់ផ្តើមសាងសង់ផ្លូវហោះហើរលេខ ២ នៅខែមីនា ឆ្នាំ ២០២៥។ ព្រមទាំងអនុញ្ញាតឱ្យអាជីវកម្មស្រាវជ្រាវខ្សែរថភ្លើងក្រោមដីពីទីក្រុងហូជីមិញទៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh៕
បកប្រែដោយ Pham Diep