* ក្នុងជំនួបជាមួយលោក Budiarsa Sastrawinata នាយកប្រតិបត្តិសាជីវកម្ម Ciputra លោកអគ្គលេខាបក្ស To Lam បានស្នើឱ្យសាជីវកម្មសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តគម្រោង; ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស To Lam លើកទឹកចិត្តសាជីវកម្មបន្តស្រាវជ្រាវ អនុវត្តគម្រោងថ្មីនៅវៀតណាម ជំរុញបន្ថែមទៀតនូវវិស័យដែលជាប្រៀបខ្លាំងក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ ជួយវៀតណាមសម្រេចបាននូវគោលដៅកំណើនដែលបានកំណត់ ព្រមទាំងស្នើឲ្យសាជីវកម្ម ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម រួមចំណែកធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ស្រដៀងគ្នាក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃការបង្កើតប្រទេសទាំងពីរវៀតណាម និងឥណ្ឌូនេស៊ី។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Budiarsa Sastrawinata នាយកប្រតិបត្តិសាជីវកម្ម Ciputra (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំសាជីវកម្ម Ciputra បានអះអាងថា នឹងបន្តសហប្រតិបត្តិការក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យដូចជា គម្រោងលំនៅដ្ឋាន គម្រោងសាងសង់អគារការិយាល័យនៅទីក្រុងហាណូយ និងស្រាវជ្រាវលើវិស័យវិនិយោគថ្មីនៅវៀតណាម។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Patrick Walujo អគ្គនាយក និងជាប្រធានសាជីវកម្ម Gojek  (រូបថត៖ vnanet.vn)

* នៅក្នុងជំនួបជាមួយលោក Patrick Walujo អគ្គនាយក និងជាប្រធានសាជីវកម្ម Gojek និងលោក Garibaldi Thohir ប្រធានសាជីវកម្ម PT Alamtri Resources លោកអគ្គលេខាបក្ស To Lam បានលើកទឹកចិត្តសាជីវកម្ម Gojek យកចិត្តទុកដាក់វិនិយោគនៅវៀតណាមលើវិស័យដែលសាជីវកម្មមានឧត្តមភាព​​ខ្លាំង; ស្រាវជ្រាវសហប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុរបស់វៀតណាមដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថល ធនាគារឌីជីថល និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ ចំពោះ PT Alamtri Resources លោកអគ្គលេខាបក្ស To Lam ស្នើឱ្យសាជីវកម្មពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពរុករករ៉ែដែលមិនប៉ះពាល់ដល់បរិស្ថាន និងការផ្ទេរបច្ចេកវិទ្យារុករករ៉ែទំនើប និងសុវត្ថិភាព; អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថលនៅវៀតណាម; អភិវឌ្ឍប្រព័ន្ធភស្តុភារកំពង់ផែសមុទ្រ និងមជ្ឈមណ្ឌលភស្តុភារ; ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមលើវិស័យអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនី អាគុយអគ្គិសនី និងការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឆ្លាតវៃ។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Garibaldi Thohir ប្រធានសាជីវកម្ម PT Alamtri Resources (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំនៃសាជីវកម្មទាំងពីរបានឲ្យដឹងថា ពួកគេនឹងមានផែនការវិលត្រឡប់មកទីផ្សារវៀតណាមវិញក្នុងពេលឆាប់ៗនេះ ហើយសង្ឃឹមថានឹងទទួលបានការគាំទ្រក្នុងដំណើរការនេះ។

* ក្នុងជំនួបជាមួយលោក Oey Alfred នាយកសាជីវកម្ម Sungai Budi លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគ្រាសបរទេស រួមទាំងឥណ្ឌូនេស៊ី មកវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាព និងយូរអង្វែងនៅវៀតណាម។ នាបច្ចុប្បន្ន វៀតណាមកំពុងបង្កើនការទាក់ទាញវិនិយោគពីសហគ្រាសបរទេស ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មអំពីកសិផល និងកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យាកសិកម្ម រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌូនេស៊ីឲ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Oey Alfred នាយកសាជីវកម្ម Sungai Budi (រូបថត៖ vnanet.vn)

លោក Oey Alfred នាយកសាជីវកម្ម Sungai Budi បានឲ្យដឹងថា សាជីវកម្មមានសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយសាជីវកម្ម TTC AgriS លើការអនុវត្តវិទ្យាសាស្ត្រក្នុងការអភិវឌ្ឍវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ និងខ្សែសង្វាក់តម្លៃកសិកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ សាជីវកម្មមានបំណងចង់ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមលើវិស័យកសិកម្ម។

* ក្នុងជំនួបជាមួយលោក Anindya Bakrie ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) លោកអគ្គលេខាបក្ស To Lam សង្ឃឹមថា KADIN និងសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរព័ត៌មាន គាំទ្រអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគ និងតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យអភិវឌ្ឍយ៉ាងខ្លាំងក្លា។ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តជំរុញកំណែទម្រង់រដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវិនិយោគ និងសហប្រតិបត្តិការនៅវៀតណាម និងសន្យារួមដំណើរ និងគាំទ្រសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់សហគ្រាសឥណ្ឌូនេស៊ី នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ភាគីទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីឡើងកម្រិតកំពស់ថ្មីមួយ។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Anindya Bakrie ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) (រូបថត៖ vnanet.vn)

លោកប្រធាន KADIN បានស្នើថា នាពេលខាងមុខ វៀតណាមជួយឧបត្ថម្ភសហគ្រាសសមាជិក KADIN ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចសមុទ្រ និងឧស្សាហកម្ម semiconductor; ជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្ម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង KADIN និង VCCI។

* នារសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស To Lam បានអញ្ជើញចូលរួមពិធីប្រកាសអំពីជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Denpasar កោះបាលី ចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines)។ នេះគឺជាជើងហោះហើរទីពីររបស់ Vietnam Airlines ដែលតភ្ជាប់វៀតណាម និងឥណ្ឌូនេស៊ី ដែលនាំឱ្យចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរកើនឡើងដល់ ១៤ លើកក្នុងមួយសប្តាហ៍។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជាមួយកម្មាភិបាលស្ថានទូត ស្ថាប័នតំណាង និងសហគមន៍អាណិកជនវៀតណាមនៅឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn)

* នារសៀលថ្ងៃទី៩ ខែមីនា លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងជួបជាមួយកម្មាភិបាលស្ថាប័នតំណាង និងសហគមន៍អាណិកជនវៀតណាមនៅឥណ្ឌូនេស៊ី។ នៅក្នុងជំនួប លោកអគ្គលេខាបក្ស To Lam បានជម្រាបជូនប្រជាជនអំពីស្ថានភាពក្នុងស្រុក សមិទ្ធិផលនានាដែលប្រទេសសម្រេចបាន និងការខិតខំប្រឹងប្រែងផ្លាស់ថ្មី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។ លោកអគ្គលេខាបក្ស To Lam បានអះអាងថា ក្រោមការដឹកនាំរបស់បក្ស ការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងនោះមានប្រជាជនវៀតណាមចំនួន ៦ លាននាក់នៅក្រៅប្រទេស ក៏ដូចជាការគាំទ្ររបស់មិត្តអន្តរជាតិ វៀតណាមបាននិងកំពុងអភិវឌ្ឍតាមនិន្នាការវិជ្ជមាន សំដៅសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់។ លោកអគ្គលេខាបក្ស To Lam បានអះអាងថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ចំពោះសហគមន៍អាណិកជនវៀតណាមនៅឯបរទេសនិយាយរួម និងសហគមន៍អាណិកជនវៀតណាមនៅឥណ្ឌូនេស៊ីនិយាយដោយឡែក ព្រមទាំងចាត់ទុកសហគមន៍ជាផ្នែកមួយដែលមិនអាចបំបែកបាន ជាធនធានដ៏សំខាន់របស់ប្រជាជាតិ។

* ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស To Lam បានមានជំនួបជាមួយតំណាងគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន (រូបថត៖ vnanet.vn)

* គួររំលឹកដែរថា នារសៀលថ្ងៃទី៩ ខែមីនា លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន តបតាមការអញ្ជើញរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានគណបក្សចលនាឥណ្ឌូណេស៊ីមហិមា (Gerindra) និងលោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន៕

បកប្រែដោយ Huyen Trang