ទីភ្នាក់ងារសារព័ត៌មានជាតិ Antara កាសែត Kompas និងកាសែតជាច្រើនបានចុះផ្សាយព័ត៌មានអំពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិករបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅវិមានប្រធានាធិបតី - វិមាន Merdeka ទីក្រុងហ្សាកាតា នាថ្ងៃទី១០ ខែមីនា។

កាសែត Tempo បានចុះផ្សាយអត្ថបទដោយសរសេរថា ក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន ដែលធ្វើឡើងនាថ្ងៃទី ១០ ខែមីនា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់លើតួនាទីរបស់លោក To Lam អគ្គលេខាបក្ស ចំពោះវៀតណាម និងអាស៊ានក្នុងរយៈពេលមានការវិវឌ្ឍជាច្រើន។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ នៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតា (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ គេហទំព័រ Liputan6 បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបញ្ជាក់ថា៖ «ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស វៀតណាមកំពុងឈានចូលសម័យថ្មីនៃការអភិវឌ្ឍប្រទេសជាតិ»។ គេហទំព័រ Liputan6 ក៏បានដកស្រង់សុន្ទរកថាគោលនយោបាយរបស់លោក To Lam អគ្គលេខាបក្ស នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ដែលលើកឡើងទិសដៅសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់តម្លៃយុទ្ធសាស្ត្ររបស់អាស៊ាន និងកិត្យានុភាព តួនាទីរបស់អាស៊ាននាពេលខាងមុខ។ ក្នុងនោះ ធានាភាពជាម្ចាស់ចំពោះយុទ្ធសាស្រ្ត និងភាពបត់បែន ដើម្បីបង្កើនសមត្ថភាពក្នុងការសម្របខ្លួន ការឆ្លើយតបទៅនឹងបញ្ហាប្រឈម ភាពធន់ក្នុងវិស័យសេដ្ឋកិច្ច ពង្រីកអត្តសញ្ញាណនិងតម្លៃរបស់អាស៊ាន កសាងស្តង់ដារនៃការប្រព្រឹត្តដើម្បីសម្របសម្រួល និងតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ហើយផ្តោតលើការដោះស្រាយបញ្ហាក្នុងប្លុក ដើម្បីជួយមីយ៉ាន់ម៉ាឲ្យមានស្ថិរភាព និងអភិវឌ្ឍន៍  ជួយទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនោះ សារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ីក៏បានចុះផ្សាយព័ត៌មានថា លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ Ngo Phuong Ly បានអញ្ជើញការចូលរួមកម្មវិធីប្រគុំតន្ត្រីរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ៩ ខែមីនា នៅរោងមហោស្រព Ciputra៕

បកប្រែដោយ Thanh Cong