លោកនាយករដ្ឋមន្ត្រី Kyrgyzstan អញ្ជើញទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តលោកប្រធានហូជីមិញ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ លោក Adylbek Kasymaliev នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ Kyrgyzstan នាព្រឹកថ្ងៃទី ៧ មិនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានអញ្ជើញទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋនៅទីក្រុងហាណូយ។
គូររំលឹកថា លោក Adylbek Kasymaliev នាយករដ្ឋមន្ត្រី Kyrgzystan ក៏បានដាក់កម្រងផ្កានៅវិមានតម្កល់សពលោកហូជីមិញផងដែរ។
អញ្ជើញទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តលោកប្រធានហូជីមិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានណែនាំដល់នាយករដ្ឋមន្ត្រី Adylbek Kasymaliev អំពីផ្ទះរបស់លោកប្រធានហូជីមិញ។ ជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ - វីរៈបុរសរំដោះជាតិ អ្នកវប្បធម៌ឆ្នើមរបស់វៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានចែករំលែកថា វៀតណាមបានកំណត់គោលមាគ៌ាការពារ និងអភិវឌ្ឍន៍ប្រទេសដោយផ្អែកលើលទ្ធិម៉ាក្ស-លេនីន មនោគមវិជ្ជាហូជីមិញ និងប្រពៃណីវប្បធម៌ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រទេសជាតិ ដែលត្រូវបានអនុវត្តប្រកបដោយភាពច្នៃប្រឌិតស្របតាមលក្ខខណ្ឌ និងកាលៈទេសៈរបស់ប្រទេស និងបរិបទតំបន់ និងអន្តរជាតិ។ នាបច្ចុប្បន្ន វៀតណាមបន្តលើកកម្ពស់ការសិក្សា និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានណែនាំដល់លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev អំពីវត្ថុរបស់លោកប្រធានហូជីមិញ |
បន្ទាប់មក នៅចំពោះមុខរូបសំណាក “លោកប្រធានហូជីមិញធ្វើការក្នុងសួនផ្កាវិមានប្រធានរដ្ឋ” នៅសួនផ្កាវិមានប្រធានរដ្ឋ ដែលលោកប្រធានហូជីមិញកាលនៅរស់បានទទួលភ្ញៀវ និងធ្វើការនោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev ទទួលទានកាហ្វេវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានណែនាំដល់លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev អំពីវប្បធម៌កាហ្វេ ឧស្សាហកម្មកាហ្វេវៀតណាម ក៏ដូចជាគោលនយោបាយការបរទេស និងប្រពៃណីវប្បធម៌ដ៏សំបូរបែប ប្រវត្តិវីរភាពរបស់ប្រជាជនវៀតណាម តាមរយៈព័ត៌មានលម្អិត រូបភាព និងកត្តាដែលលេចចេញក្នុងព្រឹត្តិការណ៍ដូចជា ទឹក និងភ្លើង ស្គរសំរិទ្ធ Dong Son ឫស្សីវៀតណាម អាវផាយ និងកន្សែងក្រមា...
លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានសម្តែងការកោតសរសើរ និងគោរពចំពោះលោកប្រធានហូជីមិញ ដែលជាមេដឹកនាំជាទីស្រឡាញ់របស់ប្រជាជនវៀតណាម; ស្ងើចសរសើរចំពោះវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រវៀតណាម និងពេញចិត្តចំពោះរសជាតិកាហ្វេ និងវប្បធម៌កាហ្វេរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពជូនចំពោះលោក និងគណៈប្រតិភូ Kyrgyz។
បកប្រែដោយ Duy Hoan