ថ្លែងនៅក្នុងកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា សហគ្រាសអាស៊ាននឹងពង្រីក និងបង្កើនការវិនិយោគលើផលិតកម្ម និងអាជីវកម្ម ការផ្ទេរបច្ចេកវិទ្យា ជួយបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គ្រប់គ្រងដោយភាពវៃឆ្លាត និងខិតខំឲ្យមានគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចមានលក្ខណៈជានិមិត្តរូបរវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន; ត្រួសត្រាយផ្លូវក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការចាប់ផ្តើមអាជីវកម្ម ធ្វើសមាហរណកម្មក្នុងអាស៊ាន និងពិភពលោក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានានូវយន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ ព្រមទាំងសង្ឃឹមថា សហគ្រាសអាស៊ានបន្តជឿទុកចិត្ត គាំទ្រ និងរួមដំណើរជាមួយវៀតណាម។
នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីនៃកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម។
ថ្លែងនៅក្នុងកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា សហគ្រាសកូរ៉េខាងត្បូងនឹងបន្តពង្រីកការវិនិយោគ និងការធ្វើអាជីវកម្មនៅវៀតណាម ហើយចាត់ទុកវៀតណាមជាគោលដៅផលិតកម្ម និងវិនិយោគរបស់ខ្លួន ជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ធ្វើពិពិធកម្មទីផ្សារ និងផលិតផល; រួមចំណែកផ្ទេរបច្ចេកវិទ្យាទៅវៀតណាម; ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងទាក់ទាញការវិនិយោគនៃកូរ៉េខាងត្បូងលើឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្ត នវានុវត្តន៍ ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត Semiconductor ជាដើម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមនឹងរួមដំណើរជាមួយសហគ្រាសកូរ៉េខាងត្បូងជានិច្ច; ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសកូរ៉េខាងត្បូង ស្តាប់មតិយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនការយល់ដឹង និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា សហគ្រាសកូរ៉េខាងត្បូងដែលជាវិនិយោគិននៅវៀតណាម នឹងបន្តអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីរួមគ្នាធ្វើ រួមគ្នាឈ្នះ រួមគ្នាទទួលផលប្រយោជន៍ ចែករំលែកហានិភ័យ នាំមកនូវប្រសិទ្ធភាព ការយល់ដឹងកាន់តែស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ ប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ៕
បកប្រែដោយ Huyen Trang
Type the code from the image