leftcenterrightdel
អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក Nguyen Minh Vu (កណ្តាល) បានចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពី UNCLOS

ប្រធានសន្និសីទត្រូវបានគេរំពឹងថានឹងត្រូវបានបោះឆ្នោតជ្រើសរើសជាផ្លូវការនៅមុនសន្និសីទដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ខែមិថុនា ឆ្នាំ ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ នេះជាលើកទីមួយហើយដែលវៀតណាមកាន់តំណែងជាប្រធានសន្និសីទចាប់តាំងពីបានក្លាយជាសមាជិក UNCLOS ក្នុងឆ្នាំ ១៩៩៤ បង្ហាញពីការជឿទុកចិត្តខ្ពស់ និងការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះការខិតខំប្រឹងប្រែងឈានមុខគេរបស់វៀតណាមក្នុងការអនុវត្ត និងពង្រឹងតម្លៃសកលនៃ UNCLOS ក៏ដូចជាការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ។ នេះក៏ជាឱកាសសម្រាប់វៀតណាមបន្តអះអាងតួនាទីរបស់ខ្លួនជាប្រទេសសមាជិកប្រកបដោយការទទួលខុសត្រូវរបស់ UNCLOS និងរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការគ្រប់គ្រងសមុទ្រ និងមហាសមុទ្រលើសកលលោក។

បកប្រែដោយ Duy Hoan