លោកសាស្ត្រាចារ្យវៀតណាម Tran Xuan Bach ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំវិស័យនវានុវត្តន៍សុខភាពសកលឆ្នាំ ២០២៥
កប.អនឡាញ - ក្នុងសន្និសីទប្រចាំឆ្នាំនៃសម្ព័ន្ធសាកលវិទ្យាល័យសម្រាប់សុខភាពសកល (CUGH) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងអាត្លង់តា (សហរដ្ឋអាមេរិក) លោក Tran Xuan Bach សាស្ត្រាចារ្យនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្តជាតិហាណូយ បានទទួលរង្វាន់ភាពជាអ្នកដឹកនាំវិស័យនវានុវត្តន៍សុខភាពសកលឆ្នាំ ២០២៥។