នេះជាព្រឹត្តិការណ៍ ដែលបានធ្វើឡើងជាប្រចាំឆ្នាំដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិវៀតណាម រួមចំណែកពង្រឹងផែនមហាសាមគ្គីភាពរបស់សហគមន៍ជនជាតិទាំង៥៤។

អញ្ជើញថ្លែងនៅទិវាបុណ្យ លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា ការកសាងផែនមហាសាមគ្គីជនជាតិទាំងមូលគឺជាភារកិច្ចយុទ្ធសាស្ត្រ និងខ្ជាប់ខ្ជួនដែលមានសារៈសំខាន់ពិសេសសម្រាប់បក្ស និងរដ្ឋវៀតណាម សំដៅនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្នុងយុគសម័យថ្មី។ លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង ៥៤ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាធនធានដ៏មានតម្លៃបំផុត ដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong និងប្រតិភូនានាក្នុងទិវាបុណ្យ “សម្រស់និទាឃរដូវលើទូទាំងមាតុភូមិ” ឆ្នាំ ២០២៥

លោកប្រធានរដ្ឋ Luong Cuong បានស្នើថា៖ “គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងអង្គការមហាជន ចាប់ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ត្រូវបន្តស្រាវជ្រាវ ចេញផ្សាយ និងរៀបចំការអនុវត្តឲ្យបានល្អនូវគោលនយោបាយអំពីជនជាតិ ធានាសិទ្ធិ ផលប្រយោជន៍ និងលើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋគ្រប់ជនជាតិ។ ទន្ទឹមនឹងនោះ មានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីការពារ និងបន្តលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី របស់សហគមន៍គ្រប់ជនជាតិ រក្សាបាននូវសម្រស់វប្បធម៌ពិសេសដាច់ដោយឡែករបស់ជនជាតិនីមួយៗ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ពិសេសចំពោះការលើកតម្កើង និងគោរពការរួមចំណែកដ៏សំខាន់របស់សិប្បករ ព្រឹទ្ធាចារ្យ មេភូមិ និងជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច។ មនុស្សគំរូទាំងនេះដើរតួនាទីស្នូលនៅក្នុងចលនានៃមូលដ្ឋាន ហើយជាទីបង្អែករបស់ភូមិឃុំផងដែរ”។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Luong Cuong មានបំណងថា ជនរួមជាតិ កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទាំងអស់នឹងខិតខំប្រឹងប្រែងដោយអស់ពីកម្លាំងកាយចិត្ត តាមរយៈការធ្វើសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងបុព្វហេតុរួមរបស់ប្រទេសជាតិ បង្កើតភាពស្អិតរមួត ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល រួមចំណែកពូនជ្រំខឿនវប្បធម៌វៀតណាម កម្លាំងវៀតណាម តម្លៃវៀតណាម ដែលជាធនធានផ្ទៃក្នុងដ៏ខ្លាំងក្លាដើម្បីអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Thanh Cong