នៅក្នុងជំនួបនេះ លោក Bui Thanh Son បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដែលបង្ហាញតាមរយៈកិច្ចប្រជុំរបស់ការិយាល័យនយោបាយទាំងពីរ និងកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ព្រមទាំង ជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ 

leftcenterrightdel
លោក Bui Thanh Son ជួបពិភាក្សាជាមួយលោក Sonexay Siphandone (រូបថត៖ vnanet.vn)

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបានរីកចម្រើន ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៤ សម្រេចបាន ២.២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨.២% បើធៀបនឹងឆ្នាំ២០២៣។ បញ្ហាជាច្រើននៅក្នុងគម្រោងសំខាន់ៗកំពុងត្រូវបានពិនិត្យ និងដោះស្រាយយ៉ាងសកម្ម។

ភាគីទាំងពីរបានឯកភាពបន្តដឹកនាំក្រសួង ស្ថាប័នអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយទាំងពីរ និងលទ្ធផលនៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ផ្តោតលើការផ្លាស់ប្តូរថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ ថែទាំសុខភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសឡាវ៕

បកប្រែដោយ Thuy Anh