វៀតណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយ FAO ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍន៍កសិកម្ម និងជនបទ និងការប្រែក្លាយប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅវៀតណាម។ នេះជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងជំនួបជាមួយលោក Qu Dongyu អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមករា។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួប លោកអគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ FAO បន្តជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃវិស័យកសិកម្មឆ្ពោះទៅរកការបង្កើនតម្លៃបន្ថែម និងអភិវឌ្ឍន៍បៃតង និរន្តរភាព ឆ្លាតវៃ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ឧស្សាហូបនីយកម្ម នគរូបនីយកម្មជនបទ បៃតង ស្អាត និងអភិវឌ្ឍន៍ជនបទស្អាត; ជំរុញការផ្លាស់ប្តូរឌីជីថល... វៀតណាមនឹងសហការជាមួយ FAO ក្នុងកម្មវិធីសហប្រតិបត្តិការអន្តរជាតិ ដូចជាការចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសអាហ្វ្រិកក្នុងការទាញយកសក្តានុពលដីធ្លី ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។

រីឯខ្លួនវិញ លោកអគ្គនាយក FAO បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍កសិកម្ម ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីឃុំមួយមានផលិតផលមួយ (OCOP) និងការនាំចេញកសិផល ជាពិសេសអង្ករ និងផ្លែឈើ។ លោក Qu Dongyu បានអះអាងថា វៀតណាមជាគំរូមួយដែលមានសមិទ្ធិផល និងមេរៀនដ៏មានតម្លៃដែលប្រទេសជាច្រើនកោតសរសើរ និងចង់ស្វែងយល់; FAO តែងតែគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព បៃតង ដូចជាកម្មវិធីស្រូវ ១ លានហិកតាដែលមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម លោកអគ្គនាយក FAO បានជួបពិភាក្សាជាមួយ លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ។ ក្នុងឱកាសនេះ FAO និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការកសិកម្មខាងត្បូង-ខាងត្បូង។

បកប្រែដោយ Duy Hoan