អញ្ជើញចូលរួមកិច្ចប្រជុំមានថ្នាក់ដឹកនាំអង្គការ និងសមាគមធុរកិច្ច; ថ្នាក់ដឹកនាំនៃសាជីវកម្ម សហគ្រាសរដ្ឋ និងឯកជនឈានមុខគេចំនួន ២៦ នៅក្នុងប្រទេស។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើការរួមវិភាគទានពីសហគមន៍ធុរកិច្ចដល់សមិទ្ធផលសេដ្ឋកិច្ចដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងមក។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននានាតែងតែរួមដំណើរ ចែករំលែក និងពុះពារការលំបាកសម្រាប់អង្គភាពអាជីវកម្ម ហើយអំពាវនាវអង្គភាពអាជីវកម្មបន្តរួមចំណែកក្នុងគោលដៅកំណើនយ៉ាងតិច ៨% ក្នុងឆ្នាំនេះ បង្កើតកម្លាំងចលករសម្រាប់វៀតណាមសម្រេចបានកំណើន ២ ខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយប្រតិភូនានានៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ជាពិសេស លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលខាងមុខ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលមានជំនួបជាមួយសហគ្រាសរដ្ឋ សហគ្រាសឯកជន ធនាគារ និងសហគ្រាសបរទេស ដើម្បីស្តាប់មតិយោបល់របស់សហគមន៍ធុរកិច្ច ដូច្នេះហើយលោកបានស្នើឱ្យអង្គភាពអាជីវកម្មវាយតម្លៃ និងវិភាគឱ្យបានហ្មត់ចត់នូវស្ថានភាព និងផ្តល់យោបល់ជូនរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាន៕

បកប្រែដោយ Huyen Trang