ក្នុងជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យទីក្រុង Da Nang កសាងសេណារីយ៉ូដើម្បីសម្រេចបានកំណើនពីរខ្ទង់នៅឆ្នាំនេះ។ ទាក់ទិននឹងគម្រោងសំខាន់ៗជាច្រើនក្នុងមូលដ្ឋាន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Da Nang ត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំនេះត្រូវសម្រេចវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនទាំងមូលដែលតភ្ជាប់ទៅខេត្ត Quang Ngai។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Da Nang (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ទីក្រុងក្នុងការវិនិយោគលើការកសាងតំបន់ពាណិជ្ជកម្មសេរី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់នៅទីក្រុង Da Nang។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Da Nang ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើការជ្រើសរើសវិនិយោគិនដ៏មានសក្តានុពល តម្លាភាព និងស្របច្បាប់ ក្នុងការសាងសង់កំពង់ផែ Lien Chieu; បង្កើតមជ្ឈមណ្ឌលនវានុវត្តន៍របស់ទីក្រុង ដើម្បីរួមចំណែកលើកកម្ពស់កំណើន បណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍ និងទាក់ទាញអ្នកមានទេពកោសល្យ៕

បកប្រែដោយ Huyen Trang