ក្នុងជំនួប លោក Bui Thanh Son បានអះអាងថា ប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម ហើយអបអរសាទរចំពោះរដ្ឋមន្ត្រីក្រសួងវិនិយោគអេមីរ៉ាតអារ៉ាប់រួមដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការវៀតណាម-UAE។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះនៃរដ្ឋមន្រ្តីក្រសួងវិនិយោគអេមីរ៉ាតអារ៉ាប់រួម និងការមកស្វែងយកឱកាសវិនិយោគនៅវៀតណាមរបស់ធុរកិច្ចអេមីរ៉ាតអារ៉ាប់រួម នាពេលកន្លងមក។

leftcenterrightdel
លោក Bui Thanh Son ទទួលជួបលោក Mohamed Alsuwaidi (រូបថត៖ Baochinhphu.vn)

ក្នុងនាមរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងារ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់រដ្ឋាភិបាលពិភពលោកឆ្នាំ២០២៥ នៅអេមីរ៉ាតអារ៉ាប់រួមរបស់លោកឧបនាយករដ្ឋមន្រ្តី Bui Thanh Son នាពេលខាងមុខនេះ។ លោករដ្ឋមន្ត្រីជឿជាក់ថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរនិងឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។

លោករដ្ឋមន្រ្តីក៏បានឲ្យដឹងថា UAE ចាប់អារម្មណ៍ជាពិសេសចំពោះវិស័យបច្ចេកវិទ្យាខ្ពស់  បញ្ញាសិប្បនិម្មិត ថាមពល និងភ័ស្តុភារ... ហើយវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសវៀតណាម។ លោកបានឲ្យដឹងថា ធុរកិច្ច និងមូលនិធិវិនិយោគរបស់ UAE កាន់តែច្រើនមានចំណាប់អារម្មណ៍លើឱកាសវិនិយោគនៅប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្រ្តីបានឯកភាពលើវិស័យខាងលើនេះ ដែលក៏ជាអាទិភាពរបស់ប្រទេសវៀតណាម ហើយស្នើឲ្យ UAE បន្តសហការអនុវត្តគម្រោងនានាក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ សិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យ ជម្រុញការធ្វើបរិវត្តកម្មឌីជីថល។

ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពបន្តសហការអនុវត្តគម្រោងសហប្រតិបត្តិការមួយចំនួនដែលឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដូចជា UAE ឧបត្ថម្ភវៀតណាមក្នុងការសាងសង់វិទ្យាស្ថានបាល់ទាត់មួយសម្រាប់ក្លឹបនគរបាលហាណូយ គម្រោងដាំដុះដំណាំស្រូវសម្រាប់ការនាំចេញនៅវៀតណាម ការធានាបាននូវសន្តិសុខស្បៀងសម្រាប់ UAE...៕

បកប្រែដោយ Thuy Anh