ក្នុងជំនួបជាមួយលោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី និងលោក Heng Swee Keat ឧបនាយករដ្ឋមន្រ្តីសិង្ហបុរីក្នុងក្របខ័ណ្ឌនៃពិធីបុណ្យប្រពៃណី Chingay របស់ប្រទេសសិង្ហបុរី លោកស្រី Le Thi Thu Hang បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរីដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាមនៅសិង្ហបុរីក្នុងការចូលរួមចំណែកអនុវត្តខ្លឹមសារសំខាន់ៗក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំប្រទេសសិង្ហបុរីបានទទួលស្គាល់ការចូលរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅសិង្ហបុរី តាមរយៈនោះ បញ្ជាក់ថាអាណិកជនវៀតណាមជាស្ពានដ៏សំខាន់រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកស្រី Le Thi Thu Hang និងក្រុមបេសកកម្មថតរូបជាមួយលោក Lawrence Wong (រូបថត៖ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស)

លោកស្រី Le Thi Thu Hang ក៏បានជួបធ្វើការជាមួយលោក Desmond Choo សមាជិកសភា សមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្ស PAP; ប្រធានខ័ណ្ឌឦសាននៃសិង្ហបុរី ដែលជាតំបន់មានអាណិកជនវៀតណាមចំនួនធំកំពុងរស់នៅ ទៅទស្សនាមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈ Our Tampines Hub។

ក្នុងការជួបធ្វើការទាំងឡាយ ភាគីទាំងពីរបានចែករំលែកភាពស្រដៀងគ្នាអំពីស្មារតីនៃ "ការយកប្រជាជនជាស្នូល" ក្នុងការធ្វើបរិវត្តកម្មឌីជីថល សេវាកម្មរដ្ឋបាលសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម និងសិង្ហបុរី ក៏ដូចជាទម្រង់នៃការលើកទឹកចិត្តអាណិកជនវៀតណាមក្នុងការចូលរួមចំណែកកាន់តែមានប្រសិទ្ធិភាពដល់ការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្នុងឱកាសទៅទស្សនាទីស្នក់ការប្រចាំនៅអាស៊ីរបស់ក្រុមហ៊ុន Google លោកស្រី Le Thi Thu Hang និងក្រុមបេសកកម្មបានស្នើឲ្យក្រុមហ៊ុន Google បង្កើតឱកាសសម្រាប់ប្រជាជនវៀតណាមកាន់តែច្រើនចូលរួមក្នុងការបណ្តុះបណ្តាល និងធ្វើការនៅ Google លើទូទាំងពិភពលោក ហើយឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗដូចជា Google។

ក្នុងឱកាសនេះ លោកស្រី Le Thi Thu Hang និងក្រុមបេសកកម្ម មានកិច្ចប្រជុំនិងកិច្ចពិភាក្សាចំនួន៥ ជាមួយអាណិកជនដែលជាអ្នកជំនាញ អ្នកប្រាជ្ញដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសសិង្ហបុរី៕

បកប្រែដោយ Thuy Anh