កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រី Pham Minh Chinh និងពិធីការិនីល្បីឈ្មោះ ប្រធានគណៈនិពន្ធទស្សនាវដ្តី Financial Times លោកស្រី Gillian Tett បានពាំនាំនូវសារដ៏រឹងមាំអំពីវៀតណាមជាជម្រើសយុទ្ធសាស្ត្រដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគបរទេសក្នុងបរិបទនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច និងមកពីសមិទ្ធិផលនៃការអភិវឌ្ឍន៍ក្រោយរយៈ ៤០ ឆ្នាំ នៃការផ្លាស់ប្តូរថ្មី ឆន្ទៈ និងការប្តេជ្ញាចិត្ត រួមជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ឈានទៅរកការចាប់យកឱកាសក្នុងយុគសម័យដ៏ឆ្លាតវៃ ដើម្បីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិត ការធ្វើបរិវត្តកម្មឌីជីថល ក្លាយជាធនធានជួយសេដ្ឋកិច្ចវៀតណាមសម្រេចបានគោលដៅក្លាយជាសេដ្ឋកិច្ចអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យសន្ទនា

វាយតំលៃអំពីបរិបទអន្តរជាតិបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា យុគសម័យឆ្លាតវៃគឺជាយុគសម័យដែលនយោបាយមានស្ថិរភាព និងគ្មានសង្គ្រាម ការអភិវឌ្ឍន៍សេដ្ឋកិច្ចឆាប់រហ័សប៉ន្តែត្រូវតែមាននិរន្តរភាព បរិស្ថានត្រូវតែបានធានា ហើយគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។ ជាពិសេស យុគសម័យឆ្លាតវៃត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍន៍បញ្ញា និងមូលដ្ឋានទិន្នន័យ។

ឆ្លើយសំណួរថា តើវៀតណាមអាចរក្សាតុល្យភាពទំនាក់ទំនងរវាងអាមេរិក និងចិនក្នុងបរិបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមមានស្ថិរភាពក្នុងគោលនយោបាយការបរទេសឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ពហុភាគី និងមានការធ្វើពិពិធកម្ម ជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ឆ្លើយតបនឹងកង្វល់ទាក់ទិននឹងអតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិក លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីស្តាប់ ពិភាក្សា និងដោះស្រាយរាល់បញ្ហាដែលជាកង្វល់របស់ដៃគូ; វៀតណាមចង់លើកកម្ពស់ការប្រកួតប្រជែង បង្កើនការនាំចូល និងសហប្រតិបត្តិការលើវិស័យដែលអាមេរិកមានចំណុចខ្លាំង ហើយវៀតណាមមានតម្រូវការដូចជាអាកាសចរណ៍ បច្ចេកវិទ្យាខ្ពស់... ចែករំលែកការសន្និដ្ឋានរបស់លោកស្រី Gillian Tett លើបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងការធានានូវគោលដៅពីរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារបរិស្ថាន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ និងកម្ពស់ទឹកសមុទ្រកើនឡើង វៀតណាមប្តេជ្ញាយ៉ាងមុតមាំក្នុងការនាំយកការបញ្ចេញឧស្ម័នមកត្រឹមសូន្យ និងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងផលិតកម្មបៃតង៕

បកប្រែដោយ Duy Hoan