លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងអ្នកជិតខាងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន ដោយចាត់ទុកនេះជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីភារូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងបរទេសរបស់វៀតណាម។ ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយប្រារព្ធខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត។ បច្ចុប្បន្ននេះ គ្រប់ជាន់ថ្នាក់និងគ្រប់វិស័យនៃភាគីទាំងពីរកំពុងរៀបចំយ៉ាងសកម្មនូវសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗទាំងនេះ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត He Wei សម្តែងនូវគោលបំណងថា នាពេលខាងមុខ ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសទាំងពីរ បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសង្គម; ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗដែលភាគីទាំងពីរបានចុះហត្ថលេខា។ ដោយមានការគាំទ្រពីលោកប្រធានរដ្ឋសភា Tran Thanh Man លោកឯកអគ្គរដ្ឋទូត He Wei សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងរដ្ឋសភាវៀតណាម កាន់តែអភិវឌ្ឍថែមទៀត។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឲ្យភាគីទាំងពីរ រៀបចំសកម្មភាពដោយមានប្រសិទ្ធិភាពដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកបានសម្តែងនូវការជឿជាក់ថា ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មអាណត្តិនៅវៀតណាម លោកឯកអគ្គរដ្ឋទូត He Wei នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនយោបាយ និងការទូតរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកទេស បច្ចេកវិទ្យាឌីជីថល ការអប់រំបណ្តុះបណ្តាល សុខាភិបាល ... បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនង វៀតណាម-ចិន នាពេលខាងមុខ។

*នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋសភា លោកប្រធានរដ្ឋសភា Tran Thanh Man បានទទួលជួបលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភា Tran Thanh Man បានសម្តែងនូវការរីករាយក្នុងរយៈពេលកន្លងមក ទំនាក់ទំនងនយោបាយ និងការបរទេសរវាងប្រទេសទាំងពីរត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ជាពិសេស ដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសគុយបារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នៅខែកញ្ញាឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍សំខាន់មួយដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឡើងកម្រិតកម្ពស់ថ្មីមួយ; បើកទិសដៅថ្មី ការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងគុយបា។ លោកប្រធានរដ្ឋសភា Tran Thanh Man សង្ឃឹមថានៅឆ្នាំ ២០២៥ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរនឹងបង្កើនដំណើរទស្សនកិច្ច ផ្លាស់ប្តូរ និងរៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងគុយបា កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព។ ជាពិសេស ប្រទេសគុយបាកំពុងអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសគុយបារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នៅខែកញ្ញាឆ្នាំ ២០២៤។ លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ បក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រាប់គុយបាក្នុងវិស័យសន្តិសុខស្បៀងអាហារ ព្រមទាំងឲ្យដឹងថា ក្រោមការគាំទ្ររបស់វៀតណាម គុយបាកំពុងអនុវត្តទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម ជាពិសេសការដាំដុះស្រូវ។

ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ ជា "ឆ្នាំមិត្តភាពវៀតណាម - គុយបា" នៅពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត ក៏ជាឆ្នាំរំលឹកខួបព្រឹត្តិការណ៍ការទូតសំខាន់ៗជាច្រើននៅវៀតណាម ភាគីទាំងពីរបានអះអាងថា នេះជាឱកាសដើម្បីបង្កើនទំនាក់ទំនងពិសេស និងសាមគ្គីភាពរវាងវៀតណាម និងគុយបា៕

បកប្រែដោយ Thanh Cong