លោក Thongloun Sisoulith បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់លោក Nguyen Xuan Thang និងគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមក្នុងសិក្ខាសាលាទ្រឹស្តីលើកទី១១ រវាងបក្សទាំងពីរ។ លោក Thongloun Sisoulith សម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើន សម្រេចបាននូវគោលដៅដែលបានកំណត់ ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ព្រមទាំងទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតលើកទី១៤ របស់បក្ស។

leftcenterrightdel
លោក Thongloun Sisoulith ទទួលជួបលោក Nguyen Xuan Thang

លោក Nguyen Xuan Thang បានអះអាងថា បក្សទាំងពីរនិយាយរួម និងក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមនៃបក្សទាំងពីរនិយាយដោយឡែក នឹងបន្តសហការយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរព័ត៌មានទ្រឹស្តី និងចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវទ្រឹស្តី ការបូកសរុប រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗ ក៏ដូចជាការរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។

លោក Thongloun Sisoulith បានសម្តែងនូវចំណាប់អារម្មណ៍និងការកោតសរសើរចំពោះប្រធានបទនៃសិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរ។ លោកជឿជាក់ថា លទ្ធផលនៃសិក្ខាសាលានេះ នឹងជួយស្ថាប័នស្រាវជ្រាវទ្រឹស្តីរបស់វៀតណាម និងឡាវ ក្នុងការផ្តល់យោបល់ដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋអំពីគោលការណ៍ ផែនការ គោលនយោបាយ ក៏ដូចជាការដឹកនាំលើការកសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួនក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ។ លោកបានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរប្រធានបទដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីធ្វើឲ្យច្បាស់អំពីបញ្ហាសំខាន់ៗ របស់ប្រទេសទាំងពីរក្នុងបរិបទនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ន រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់បក្សនីមួយៗ និងការផ្លាស់ប្ដីរថ្មីនៅក្នុងប្រទេសនីមួយៗ។

*សូមរំលឹកថា លោក Nguyen Xuan Thang និងលោក Khamphanh Pheuyavong លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនានិងអប់រំមជ្ឈិម ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមនៃបក្សបដិវត្តន៍ប្រជាជនឡាវ បានធ្វើជាអធិបតីសិក្ខាសាលារវាងក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមនៃបក្សពីរ៕

បកប្រែដោយ Thanh Cong