នៅក្នុងពិធីនេះ ក្រុមហ៊ុន Vingroup បានឧទ្ទេសនាមរថយន្តអគ្គិសនីឆ្លាតវៃដែលផលិតដោយ Vinfast រួមមាន VF3, VF8, VF9, VFWild  ជាសក្ខីកម្មស្ដីពីកិច្ចសន្យាដើម្បីអនាគតបៃតង ដែលមនុស្ស និងធម្មជាតិរស់នៅដោយសុខដុមរមនា ដែលបុគ្គលគ្រប់រូបទទួលបាននូវជីវិតកាន់តែប្រសើរឡើង។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទស្សនាការតាំងបង្ហាញម៉ាករថយន្តអគ្គិសនី Vinfast នៅ UAE (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការល្អក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ក្នុងដំណើរទស្សនកិច្ចនៅ UAE របស់លោកនាយករដ្ឋមន្ត្រី ប្រទេសទាំងពីរនឹងតម្លើងទំនាក់ទំនង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងពិធីតាំងបង្ហាញ និងឧទ្ទេសនាមម៉ាករថយន្តអគ្គិសនី Vinfast (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងសេដ្ឋកិច្ចវិលជុំ គឺជានិន្នាការជៀសមិនរួចក្នុងពិភពលោក ដែលក្នុងនោះ រួមជាមួយ UAE វៀតណាមកំពុងត្រួសត្រាយក្នុងការអនុវត្តយុទ្ធសាស្ត្រដើម្បីសេដ្ឋកិច្ចបៃតង ដោយខិតខំសម្រេចបាននូវគោលដៅនាំយកការបំភាយឧស្ម័នសុទ្ធទៅ "សូន្យ" នៅឆ្នាំ ២០៥០។

ដោយវាយតម្លៃខ្ពស់ចំពោះសាជីវកម្ម Vingroup ក្នុងការអភិវឌ្ឍរបស់ខ្លួនក្នុងវិស័យជាច្រើន លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វត្តមានរបស់ VinFast នៅ UAE ដើម្បីណែនាំម៉ូដែលរថយន្តអគ្គិសនីមិនត្រឹមតែបង្ហាញពីចក្ខុវិស័យនៃអង្គភាពអាជីវកម្មត្រួសត្រាយមួយប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងបំណងប្រាថ្នាចង់រីកចម្រើនរបស់វៀតណាមទៀតផង។

leftcenterrightdel
ម៉ូដែលរថយន្តអគ្គិសនី Vinfast ដែលត្រូវបានតាំងបង្ហាញនៅ UAE (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រជាជន UAE នឹងចូលចិត្ត និងប្រើប្រាស់រថយន្តទំនើប ផាសុកភាព ជិតស្និទ្ធជាមួយបរិស្ថាន ដែលមានតម្លៃសមរម្យ របស់ VinFast  ទន្ទឹមនឹងនោះ ចូលចិត្ត និងប្រើប្រាស់ផលិតផលវៀតណាមបន្ថែមទៀត; ជំរុញ និងបង្កើតការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ តភ្ជាប់សង្វាក់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនឱ្យឆ្លងបទពិសោធន៍ផលិតផលដែលមានគុណភាពរបស់គ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រៅពីរថយន្តអគ្គិសនី Vingroup នឹងសហប្រតិបត្តិការជាមួយដៃគូ UAE លើវិស័យផ្សេងទៀតដូចជា ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ; អនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ  (CEPA) វៀតណាម- UAE ដែលនឹងត្រូវចុះហត្ថលេខានាពេលខាងមុខ៕

បកប្រែដោយ Huyen Trang