ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំ​ថ្នាក់ដឹកនាំ BRICS ឆ្នាំ២០២៤ នៅទីក្រុង Kazan ប្រទេសរុស្ស៊ី កាលពីយប់មិញថ្ងៃទី២៤ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាជាមួយលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថត៖ vnanet.vn) 

នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ ទន្ទឹមនឹងនោះ អបអរសាទរលោកប្រធានាធិបតី Vladimir Putin ដែលបានដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំកំពូល BRICS និង BRICS បូក ក៏ដូចជាសកម្មភាព BRICS ទាំងអស់ក្នុងឆ្នាំ ២០២៤។ មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលត្រូវបានពង្រឹង និងពង្រីក ដោយឥតឈប់ឈរ។

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលដែលសម្រេចបាននៅមិនទាន់សម្រេចបានតាមគោលដៅដែលបានកំណត់ ដូច្នេះភាគីទាំងពីរត្រូវសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធជាដើម។

leftcenterrightdel
លោកប្រធានាធិបតី Putin ថ្លែងក្នុង​ជំនួប (រូ​ប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មរុស្ស៊ីដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើទីផ្សារវៀតណាម ហើយស្នើឲ្យលោកប្រធានាធិបតី Putin បន្តយកចិត្តទុកដាក់និងដឹកនាំរដ្ឋាភិបាលរុស្ស៊ីសម្របសម្រួលជាមួយភាគីវៀតណាមអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល - ប្រេង និងឧស្ម័ន ដែលជាសសរស្តម្ភមួយនៃទំនាក់ទំនងវៀតណាម - រុស្ស៊ី ហើយបានឯកភាពបន្តលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពង្រីកសកម្មភាពអាជីវកម្មឧស្សាហកម្មប្រេងនិងឧស្ម័នរបស់ប្រទេសទាំងពីរ វៀតណាម និងសហព័ន្ធរុស្ស៊ី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យភាគីរុស្ស៊ីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅរុស្ស៊ីក្នុងការរស់នៅ ធ្វើអាជីវកម្ម និងសិក្សាប្រកបដោយស្ថិរភាពនៅរុស្ស៊ី រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

បកប្រែដោយ Duy Hoan