អញ្ជើញចូលរួមក្នុងវេទិកានេះមានធុរកិច្ចវៀតណាមចំនួន ៨០ ដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ឡាវ និងធុរកិច្ចឡាវ និងកម្ពុជាមួយចំនួន។

ក្នុងសុន្ទរកថាបើក លោក Bui Xuan Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជាកំពុងអភិវឌ្ឍខ្លាំងឡើង។

leftcenterrightdel
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Bui Xuan Cuong ថ្លែងមតិនៅវេទិកា (រូបថត៖ Ngoc Xuan)

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានសម្តែងនូវជំនឿថា តាមរយៈវេទិកានេះនឹងមានសកម្មភាពស្រាវជ្រាវវិនិយោគបន្ថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្ម អាជីវកម្ម និងសេវាកម្មលើវិស័យដ៏រឹងមាំរបស់វៀតណាម កម្ពុជា ឡាវ រួមចំណែកក្នុងការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ទន្ទឹមនឹងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី។

លោក Bui Xuan Cuong បាននិយាយថា បន្ទាប់ពីជំងឺរាតត្បាត Covid-19 សេដ្ឋកិច្ចពិភពលោកមានការយឺតយ៉ាវជាច្រើន វិវឌ្ឍន៍ស្មុគស្មាញ និងការងើបឡើងវិញយឺត ប្រទេសទាំងបីត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំនះការលំបាក។

leftcenterrightdel
ចូលរួមវេទិកានេះមានធុរកិច្ចប្រមាណ ៨០ មកពីប្រទេសចំនួនបី៖ វៀតណាម ឡាវ និងកម្ពុជា (រូបថត៖ Ngoc Xuan)

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-វៀតណាម-ឡាវ លោក អ៊ុក សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា ប្រទេសទាំងបីអាចរួមគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែមានភាពស្វាហាប់សម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសនីមួយៗ។

បើតាមលោក អ៊ុក សោភ័ណ្ឌ វេទិកានេះជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា វៀតណាម និងឡាវក្នុងការប្រមូលផ្តុំអ្នកវិនិយោគ។

leftcenterrightdel
លោក អ៊ុក សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជូនវត្ថុអនុស្សាវរីយ៍ដល់គណៈកម្មាធិការរៀបចំវេទិកា (រូបថត៖ Ngoc Xuan)

នៅវេទិកា ប្រតិភូត្រូវបានជូនដំណឹងអំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ គោលនយោបាយទាក់ទាញវិនិយោគរបស់រដ្ឋាភិបាលនៃប្រទេសវៀតណាម កម្ពុជា និងឡាវ។ សកម្មភាពរបស់សហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា និងឡាវ និងការពិភាក្សា សំណើ និងអនុសាសន៍ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម ការតភ្ជាប់អាជីវកម្ម កិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងធុរកិច្ចក្នុងប្រទេសទាំង៣។

សមាគមធុរកិច្ចវៀតណាម-កម្ពុជា ជឿជាក់ថា ចាំបាច់ត្រូវកសាងយន្តការកិច្ចសហប្រតិបត្តិការរវាងសមាគមធុរកិច្ចនៃប្រទេសទាំងបី ហើយឆាប់ៗនេះបង្កើតជំហានជាក់លាក់លើការស្រាវជ្រាវ និងការយល់យល់អំពីបរិយាកាសវិនិយោគ ផ្លាស់ប្តូរព័ត៌មានជាប្រចាំ...

leftcenterrightdel
គណៈប្រតិភូនៃប្រទេសទាំងបីបានថតរូបអនុស្សាវរីយ៍ (រូបថត៖ Ngoc Xuan)

លោកស្រី Nguyen Thi My Duyen នាយិកាក្រុមហ៊ុន Khai Duyen នៅវៀតណាម និងក្រុមហ៊ុនផ្សព្វផ្សាយសេវាកម្មពាណិជ្ជកម្មនាំចេញ-នាំចូល Than Tai នៅកម្ពុជាបានស្នើឱ្យមានការសម្រួលនីតិវិធីគយ ដើម្បីកាត់បន្ថយពេលវេលា និងចំណាយសម្រាប់អាជីវកម្ម។ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឃ្លាំងតាមខ្សែបន្ទាត់ព្រំដែន។ ក្នុងពេលជាមួយគ្នានេះ បង្កើតទំនាក់ទំនងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករវាងប្រទេសទាំងបី ដោយជួយឱ្យអាជីវកម្មងាយស្រួលចូលប្រើប្រាស់ និងធ្វើប្រតិបត្តិការតាមអ៊ីនធឺណិត។ ជួយសម្រួលស្តង់ដារបច្ចេកទេស និងសុវត្ថិភាពផលិតផល ដើម្បីឱ្យទំនិញងាយស្រួលជម្រះគយ៕

បកប្រែដោយ Duy Hoan