ដោយស្វាគមន៍ និងអបអរសាទរចំពោះលោក He Wei ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម ក្នុងពេលដែលទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល និងបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋានវៀតណាមនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់លោក He Wei បំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបលោក He Wei (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា លោក He Wei នឹងលើកទឹកចិត្តក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់ចិន បន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនិងទស្សនៈរួមជាន់ខ្ពស់ ដោយផ្តោតសំខាន់លើការរក្សាដំណើរទស្សនកិច្ច និងជំនួបគ្រប់លំដាប់ថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វប្បធម៌ អប់រំ ទេសចរណ៍ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ...

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរអនុវត្តទស្សនៈរួមជាន់ខ្ពស់ស្ដីពីការគ្រប់គ្រង និងដោះស្រាយជម្លោះនៅសមុទ្រ ដោយគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រ ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS 1982)។

លោក He Wei បានអះអាងថា លោកនឹងខិតខំលើកកំពស់តួនាទីសម្របសម្រួល និងជំរុញក្រសួង និងមូលដ្ឋាននានារបស់ចិន សហការជាមួយភាគីវៀតណាម ដើម្បីអនុវត្តទស្សនៈរួមជាន់ខ្ពស់ និងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយភាគីទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរជាន់ខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ការពារជាតិ និងសន្តិសុខ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន... ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រក្សាកិច្ចសហការយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី និងវេទិកាអន្តរជាតិ ដោះស្រាយឲ្យបានល្អនូវការខ្វែងគំនិតគ្នានៅសមុទ្រ ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀង និងទស្សនៈរួមជាន់ខ្ពស់៕

បកប្រែដោយ Thuy Anh