ក្នុងសារអបអរសាទរ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កំណែទម្រង់ និងការបើកទូលាយដែលបក្ស រដ្ឋ និងប្រជាជនចិនសម្រេចបានក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋជាស្នូល ប្រទេសចិននឹងបំពេញដោយជោគជ័យនូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលកំណត់ដោយមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន ឆ្ពោះទៅរកការកសាងប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើប វិបុលភាព ប្រជាធិបតេយ្យ អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត រួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

ដោយសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមចាត់ទុកថាការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន គឺជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេសរបស់វៀតណាម។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សាការផ្លាស់ប្តូរជាប្រចាំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន និងបង្កើនការដាក់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគីតាមទស្សនៈរួមជាន់ខ្ពស់ បន្តពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ លើកកម្ពស់ការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ បន្តជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតវៀតណាមនិងចិន អភិវឌ្ឍយ៉ាងស៊ីជម្រៅ កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

* ក្នុងឱកាសនេះដែរ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន បានផ្ញើសារអបអរសាទរជូនចំពោះលោក Wang Yi ប្រធានខុទ្ទការល័យនៃគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម៕

បកប្រែដោយ Thuy Anh