លោកប្រធានរដ្ឋ To Lam បានចាត់ទុកថា ដោយសារភូមិសាស្រ្ត និងតួនាទីជាមជ្ឈមណ្ឌលនៃនយោបាយ រដ្ឋបាលជាតិ និងជាមជ្ឈមណ្ឌលវប្បធម៌ វិទ្យាសាស្ត្រ អប់រំ និងសេដ្ឋកិច្ចនៃប្រទេសទាំងមូល ហេតុនេះហើយបានជា ទីក្រុងហាណូយត្រូវតែធានាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់ជានិច្ច បង្កើតបរិយាកាសសន្តិភាព សន្តិសុខ និងសុវត្ថិភាព បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជានិច្ច។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ចូលរួមមហោស្រពប្រជាជនទាំងមូលការពារសន្តិសុខជាតិនៅសង្កាត់ Cua Dong ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ (រូបថត៖ vnanet.vn)

ដើម្បីបន្តជំរុញចលនាប្រជាជនការពារសន្តិសុខជាតិ រួមចំណែកជម្រុញ និងលើកកំពស់កម្លាំង និងសក្ដានុពលដ៏ធំធេងរបស់ប្រជាជនក្នុងបុព្វហេតុការពារសន្តិសុខ សណ្តាប់ធ្នាប់នោះ លោកប្រធានរដ្ឋ To Lam បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ទីក្រុងហាណូយបន្តប្រកាន់ខ្ជាប់ និងអនុវត្តឲ្យបានហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ និងការណែនាំអំពីការកសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខជាតិ និងរៀបចំ “មហោស្រពប្រជាជនទាំងមូលការពារសន្តិសុខជាតិ”។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam បានប្រគល់អំណោយដើម្បីអបអរសាទរមហោស្រពដល់កម្មាភិបាល និងប្រជាជនសង្កាត់ Cua Dong; បុគ្គលគំរូនៅក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខជាតិ និងអ្នកទទួលរបបពីរដ្ឋដែលជួបការលំបាក៕

បកប្រែដោយ Huyen Trang