ចែករំលែកជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅឡាវ នារសៀលថ្ងៃទី ២០ កក្កដា អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Chummaly Sayasone បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមិត្តជិតស្និទ្ធរបស់ប្រជាជនឡាវ។ មរណភាពរបស់លោកអគ្គលេខាបក្ស គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាប្រជាជនឡាវផងដែរ។ អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវបានសម្តែងការចាប់អារម្មណ៍ចំពោះអំឡុងពេល ដែលបានធ្វើការជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយអះអាងថា រូបលោកផ្ទាល់មិនត្រឹមតែបានរៀនសូត្រពីលោកអគ្គលេខាបក្សប៉ុណ្ណោះទេ ថែមទាំងបទពិសោធន៍របស់លោកអគ្គលេខាបក្សក៏ជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់បក្ស  និងរដ្ឋឡាវ ជាពិសេសក្នុងការកសាងបក្ស និងការបណ្តុះបណ្តាលកម្មាភិបាល៖

leftcenterrightdel
អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Chummaly Sayasone 

“យើងបានធ្វើការជាមួយគ្នា និងពិភាក្សាគ្រប់បញ្ហា។ អ្វីដែលខ្ញុំចងចាំបំផុត ចាប់អារម្មណ៍និងរៀនសូត្របានច្រើនបំផុតគឺទស្សនៈលើការកសាងមូលដ្ឋាននយោបាយ និងការអភិវឌ្ឍជនបទថ្មី។ ប្រការនេះមានន័យថា ភាគីទាំងពីររបស់យើងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាមូលដ្ឋានដូចគ្នា ហើយមេរៀនរបស់វៀតណាម គឺឡាវអាចអនុវត្តន៍បាន។ ទាំងនោះជារឿងដែលខ្ញុំមិនអាចភ្លេចបានឡើយ”។

តាមលោក Chummaly Sayasone បរិបទនៃពិភពលោក និងស្ថានភាពក្នុងតំបន់នាពេលថ្មីៗនេះមានបញ្ហាស្មុគស្មាញជាច្រើន ប៉ុន្តែក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong វៀតណាមបានជំនះរាល់ឧបសគ្គជាបណ្តើរៗ ហើយសម្រេចបានសមិទ្ធិផលធំធេងក្នុងវិស័យជាច្រើន។ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងនាំប្រទេសជាតិកាន់តែអភិវឌ្ឍ៕

តាម vovworld.vn