ថ្លែងមតិក្នុងពិធីនេះ លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលលេចធ្លោដែលសវនកម្មរដ្ឋសម្រេចបានក្នុងរយៈពេលកន្លងមក។ នាពេលខាងមុខ លោកបានស្នើឲ្យសវនកម្មរដ្ឋផ្តោតលើគោលដៅសំខាន់ៗ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សវនកម្មរដ្ឋដល់ឆ្នាំ ២០៣០។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ថ្លែងមតិក្នុងពិធី

លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា “វិស័យសវនកម្មត្រូវតែប្រកាន់ភ្ជាប់ជានិច្ច និងអនុវត្តឲ្យបានត្រឹមត្រូវនូវមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ ច្បាប់ និងបទប្បញ្ញត្តិ ត្រូវតែប្រើប្រាស់ និងគ្រប់គ្រងសិទ្ធិអំណាចប្រកបដោយប្រសិទ្ធភាព ដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន; បន្តពង្រឹងនិងសុក្រិតក្របខ័ណ្ឌច្បាប់ ដើម្បីឱ្យប្រតិបត្តិការសវនកម្មរដ្ឋកាន់តែមានប្រសិទ្ធភាព; ស្រាវជ្រាវ និងពិនិត្យច្បាប់សវនកម្មរដ្ឋ ដើម្បីស្នើទៅរដ្ឋសភា ដើម្បីពិចារណាលើការធ្វើវិសោធនកម្ម និងបំពេញបន្ថែមទាន់ពេលវេលា ធានាបាននូវការអនុលោមតាមការអនុវត្តប្រតិបត្តិការ និងធ្វើសមកាលកម្មជាមួយប្រព័ន្ធច្បាប់បច្ចុប្បន្ន"។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man បំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ លើទង់ប្រពៃណីរបស់សវនកម្មរដ្ឋ

លោកប្រធានរដ្ឋសភា Tran Thanh Man បានកត់សម្គាល់ថា ផ្នែកសវនកម្មត្រូវពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលរវាងសវនកម្មរដ្ឋ ស្ថាប័ននៃរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ; សមាហរណកម្មអន្តរជាតិយ៉ាងសកម្មក្នុងវិស័យសវនកម្មរដ្ឋ; ពង្រឹងតួនាទី និងកិត្យានុភាពនៃសវនកម្មរដ្ឋក្នុងប្រព័ន្ធស្ថាប័នរដ្ឋវៀតណាម និងក្នុងប្រព័ន្ធទីភ្នាក់ងារសវនកម្មអន្តរជាតិឲ្យកាន់តែរឹងម៉ាំថែមទៀត៕

បកប្រែដោយ Huyen Trang