leftcenterrightdel
សន្និសីទនៃភាគីនានាចូលរួមសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)

ជាមួយនឹងប្រធានបទ "ពិនិត្យនិងតម្រង់ទិសដៅសម្រាប់អនាគត" ដៃគូដែលចូលរួម TAC បានបញ្ជាក់ពីការគោរព និងអនុលោមតាមគោលការណ៍ និងបទប្បញ្ញត្តិដែលមានលក្ខណៈចាប់បង្ខំខាងច្បាប់របស់ TAC គាំទ្រមជ្ឈភាព និងដំណើរកសាងសហគមន៍របស់អាស៊ាន បន្តកិច្ចសហប្រតិបត្តិការនិងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន រក្សាការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត សំដៅសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់របស់ TAC ។

តំណាងវៀតណាម  ប្រធានស្ថាបនបេសកកម្មអចិន្ត្រៃយ៍ប្រចាំនៅអាស៊ានលោកស្រីឯកអគ្គរដ្ឋទូត Ton Thi Ngoc Huong បានស្នើឱ្យភាគីចូលរួម TAC រួមគ្នាបង្ហាញការប្តេជ្ញាចិត្តតាមរយៈសកម្មភាពជាក់ស្តែង ការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងអនុលោមតាមបទប្បញ្ញត្តិនានាក្នុង TAC ក៏ដូចជាគោរពគោលការណ៍ និងតម្លៃជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន គោលការណ៍បាលីនៃទំនាក់ទំនងដែលមានផលប្រយោជន៍ដូចគ្នា និងទស្សនៈរបស់អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) សម្រាប់ស្មារតីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃសន្ធិសញ្ញាអាចសម្រេចបានផងដែរ៕

តាម vovworld.vn