ពានរង្វាន់នេះមានគោលបំណងទទួលស្គាល់ការរួមវិភាគទានរបស់លោកស្រីឯកអគ្គរដ្ឋទូត Ann Måwe ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាល និងបំប៉ន់កម្មាភិបាល ការស្រាវជ្រាវ និងប្រឹក្សាគោលនយោបាយរបស់បណ្ឌិត្យសភា។

leftcenterrightdel
លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Bac ប្រគល់មេដាយ “ដើម្បីបុព្វហេតុបណ្តុះបណ្តាល និងបំប៉ន់ទ្រឹស្តីនយោបាយ” ជូនលោកស្រីឯកអគ្គរដ្ឋទូត Ann Mawe (រូបថត៖ hcma.vn)

នៅក្នុងពិធីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Bac សង្ឃឹមថា លោកស្រីឯកអគ្គរដ្ឋទូត Ann Måwe ដែលជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាចំពោះខឿនសេដ្ឋកិច្ចបើកចំហ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម នឹងបន្តជាស្ពាននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងស៊ុយអែត រីកសាយភាយតំលៃវប្បធម៌ ទឹកដី និងមនុស្សវៀតណាមទៅកាន់សហគមន៍អន្តរជាតិ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពរវាងបណ្តាប្រទេស និងប្រជាជាតិ។

រីឯលោកស្រីឯកអគ្គរដ្ឋទូត Ann Måwe បានអះអាងថា លោកស្រីនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងស៊ុយអែត៕

បកប្រែដោយ Huyen Trang