នៅក្នុងជំនួប លោកប្រធានរដ្ឋសភា Tran Thanh Man បានសំដែងបំណងថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចប្រជុំគ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ; សហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី និងអន្តរសភាក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋសភា Tran Thanh Man ក៏បានស្នើឲ្យភាគីទាំងពីរមានសំឡេងដូចគ្នាសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរបទពិសោធន៍ក្នុងក្រុមសមាជិកសភាមិត្តភាព។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបលោក Najib El Khadi អគ្គលេខាធិការសភាជាន់ទាបម៉ារ៉ុក  ប្រធានសមាគមអគ្គលេខាធិការសភាពិភពលោក (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើថា ក្នុងកិច្ចពិភាក្សារវាងលោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភាវៀតណាម និងអគ្គលេខាធិការសភាជាន់ទាបម៉ារ៉ុក ភាគីទាំងពីរគប្បីពិភាក្សាអំពីការរៀបចំការងារ និងប្រតិបត្តិការរបស់ស្ថាប័នគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ ចែករំលែកបទពិសោធន៍របស់សភាជាន់ទាបម៉ារ៉ុកជាមួយវៀតណាម។

រីឯលោក Najib El Khadi អគ្គលេខាធិការសភាជាន់ទាបម៉ារ៉ុក  ប្រធានសមាគមអគ្គលេខាធិការសភាពិភពលោក បានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាវៀតណាមដែលបានធ្វើឌីជីថល និងលើកកម្ពស់ការអភិរក្សតំកល់ទុក។ លោក Najib El Khadi សង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន; ជាពិសេស ស្តេចម៉ារ៉ុកក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញទំនាក់ទំនងសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ជាមួយវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang