ចំពោះកិច្ចសហប្រតិបត្តិការអន្តរសភា លោកប្រធានរដ្ឋសភាបានអះអាងថា នេះគឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ហើយសង្ឃឹមថា លោកប្រធានាធិបតី V.Putin នឹងបន្តគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Tran Thanh Man អញ្ជើញជួបជាមួយលោក Vladimir Putin

លោក Vladimir Putin បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរសភា និងកិច្ចសហប្រតិបត្តិការរវាងបក្សនយោបាយនៃប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ ដែលជាមូលដ្ឋានដ៏ល្អសម្រាប់ជំរុញទំនាក់ទំនងរវាងសភាទាំងពីរ កសាងច្រករបៀងផ្លូវច្បាប់ និងមូលដ្ឋានច្បាប់ ដើម្បីពង្រឹងទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ លោកប្រធានាធិបតី Putin បានអះអាងថា អាទិភាពរបស់សហព័ន្ធរុស្ស៊ីគឺជំរុញទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍនៃភាគីទាំងពីរ៕

តាម vovworld.vn