នៅក្នុងជំនួបជាមួយលោក Mario Jose Armengol Campos ឯកអគ្គរដ្ឋទូតនីការ៉ាហ្គា លោកប្រធានរដ្ឋ  To Lam បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គាក្នុងការបើកស្ថានទូតនៅវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតបន្តជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ ការអប់រំ សំណង់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
លោកប្រធានរដ្ឋ  To Lam ទទួលជួបលោក Mario Jose Armengol Campos ឯកអគ្គរដ្ឋទូតនីការ៉ាហ្គា (រួបថត៖ vnanet.vn)

នៅក្នុងជំនួបជាមួយលោក Thórir Isben ឯកអគ្គរដ្ឋទូតអ៊ីស្លង់ លោកប្រធានរដ្ឋ  To Lam បានជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងមានការរួមចំណែកជាក់ស្តែងជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពល។ លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់អ៊ីស្លង់ក្នុងការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ លោកប្រធានរដ្ឋ To Lam ចាត់ទុកថា ការបញ្ចប់ដំណាក់កាលដំបូងនៃកិច្ចចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀង FTA វៀតណាម - EFTA នឹងជាព្រឹត្តិការណ៍សំខាន់ បង្កើតក្របខ័ណ្ឌរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងប្លុក EFTA និយាយរួម និងអ៊ីស្លង់និយាយដោយឡែក។

leftcenterrightdel
លោកប្រធានរដ្ឋ  To Lam ទទួលជួបលោក Thórir Isben ឯកអគ្គរដ្ឋទូតអ៊ីស្លង់ (រួបថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោក Parakhat Durdyev ឯកអគ្គរដ្ឋទូតតូមិននីស្ថាន លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមមានបំណងពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ហើយត្រៀមខ្លួនជាស្រេចដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងតូមិននីស្ថាន និងក្រុម C៥ (ប្រទេសអាស៊ីកណ្តាលចំនួន៥) ជាមួយអាស៊ាន និងបណ្តាប្រទេសក្នុងតំបន់។

ក្នុងជំនួបជាមួយលោក Evagoras Vryonides ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងល្អប្រសើរជាមួយស៊ីប។ លោកប្រធានរដ្ឋ To Lam បានស្នើឱ្យប្រទេសនេះ គាំទ្រ និងលើកទឹកចិត្តសភាអឺរ៉ុប (EC) ឲ្យឆាប់ដកកាតលឿង IUU សម្រាប់ជលផលវៀតណាម គាំទ្រវៀតណាមក្នុងការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Thanh Cong