leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងក្នុង​កិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ប្រតិភូបានពិភាក្សា និងឯកភាពជាមូលដ្ឋានលើសេចក្តីព្រាងនៃសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីលទ្ធផលនៃការដឹកនាំអនុវត្តការងារក្នុងឆមាសទី១ និងភារកិច្ចសំខាន់ៗក្នុងឆមាសទី២ ឆ្នាំ២០២៤ ដែលរាយការណ៍ដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានចាត់តាំង អគ្គស្នងការដ្ឋាននយោបាយ។ លទ្ធផលលេចធ្លោដែលបានលើកឡើងនៅក្នុងសេចក្តីព្រាងនៃសេចក្តីសន្និដ្ឋានគឺ៖ កងទ័ពបានស្រាវជ្រាវយ៉ាងសកម្ម ចាប់យកនិងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ។ ដោះស្រាយស្ថានការណ៍ភ្លាមៗ ប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដីរបស់មាតុភូមិ។ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ដើម្បីដាក់ពង្រាយព្រមៗគ្នា​នូវការងារការពារជាតិ។ ការងារភស្តុភារ បច្ចេកទេស ឧស្សាហកម្មការពារជាតិនិងការងារផ្សេងៗទៀត ត្រូវបានដាក់ពង្រាយយ៉ាងសកម្ម។ ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិត្រូវបានអនុវត្តយ៉ាងសកម្ម ប្រកបដោយភាពបត់បែន ជាក់ស្តែងនិងប្រសិទ្ធភាព។

leftcenterrightdel
 
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកោតសរសើរចំពោះស្ថានប័នពាក់ព័ន្ធដែលបានណែនាំយ៉ាងសកម្ម សម្របសម្រួលនិងកសាងសេចក្តីព្រាងនៃសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីលទ្ធផលនៃការដឹកនាំអនុវត្តភារកិច្ចក្នុងឆមាសទី១ និងភារកិច្ចសំខាន់​ៗក្នុង​ឆមាសទី២ ឆ្នាំ២០២៤  ដើម្បីធានាឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងរបាយការណ៍ស្តីពីការងារយោធាការពារជាតិក្នុងឆមាសទី១ របស់ក្រសួងការពារប្រទេស។ បន្តកសាងយ៉ាងសកម្មនូវឯកសាររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមដឹកនាំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងបក្សភាគកងទ័ពអាណត្តិ ២០២៥-២០៣០ ស្របតាមការណែនាំនិងបទបញ្ជារបស់មជ្ឈិមបក្ស៕

បកប្រែដោយ Duy Hoan