leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងលោក Kohdayar Marri ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅវៀតណាម រួមជាមួយប្រតិភូនានាថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោក Kohdayar Marri ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន លោកប្រធានរដ្ឋ To Lam បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប៉ាគីស្ថាន និងមានបំណងចង់ឲ្យលោកឯកអគ្គរដ្ឋទូតនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងទីភ្នាក់ងារ ក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មប៉ាគីស្ថានមកបណ្តាក់ទុននៅវៀតណាម ជាពិសេសលើវិស័យដែលប៉ាគីស្ថានមានប្រៀបខ្លាំងដូចជា បច្ចេកវិទ្យាព័ត៌មាន វាយនភ័ណ្ឌ ទេសចរណ៍និងការកែច្នៃម្ហូបអាហារ។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ទទួលជួបលោកស្រី Ilundi Dos Santos ឯកអគ្គរដ្ឋទូតម៉ូសំប៊ិកប្រចាំនៅវៀតណាមមកជូនសារតាំង (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោកស្រី Ilundi Dos Santos ឯកអគ្គរដ្ឋទូតម៉ូសំប៊ិក លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាម មានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយម៉ូសំប៊ិកបន្ថែមទៀត។ លោកប្រធានរដ្ឋ To Lam បានស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូតសម្របសម្រួលជាមួយទីភ្នាក់ងារវៀតណាម ដើម្បីជំរុញទំនាក់ទំនងមិត្តភាពទ្វេភាគីលើគ្រប់វិស័យ រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិសន្តិសុខ និងការទូតប្រជាជន។ លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេច ជួយម៉ូសំប៊ិកពង្រីកទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងមានបំណងថា ម៉ូសំប៊ិកនឹងជាស្ពានដើម្បីជួយវៀតណាមពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងសហគមន៍អាហ្វ្រិកផងដែរ។

ក្នុងជំនួបជាមួយលោក João Pereira ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ លោកប្រធានរដ្ឋ To Lam បានចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្ដានុពលសហប្រតិបត្តិការដ៏ធំធេង រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទូរគមនាគមន៍ ការអប់រំ និងប្រេងឧស្ម័ន។ លោកប្រធានរដ្ឋ To Lam មានបំណងថា ប្រទេសទាំងពីរនឹងបន្តអនុវត្តកិច្ចព្រមព្រៀង ដែលបានពិភាក្សា និងចុះហត្ថលេខា; ព្រមទាំងបញ្ចប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាថ្មីៗ; លើកទឹកចិត្តវិនិយោគិននៃប្រទេសទាំងពីរឱ្យអនុវត្តកម្មវិធី និងគម្រោងវិនិយោគផងដែរ៕

បកប្រែដោយ Thanh Cong