នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ដែលតែងតែតាមដានយ៉ាងដិតដល់នូវស្ថានភាព និងគាំទ្រការអភិវឌ្ឍប្រកបដោយស្ថិរភាពរបស់រុស្ស៊ី។ បក្ស រដ្ឋ និងប្រជាជនវៀតណាមចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ ដែលប្រជាជនសូវៀត និងប្រជាជនរុស្ស៊ីបានផ្តល់ដល់វៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យ និងឯកភាពជាតិ ក៏ដូចជាក្នុងដំណើរការផ្លាស់ថ្មី កសាង និងការពារប្រទេស នាពេលបច្ចុប្បន្ន។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម ទទួលជួប លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ីក្នុងរយៈពេលកន្លងមកលើគ្រប់បណ្តាញ និងវិស័យសហប្រតិបត្តិការ ហើយរីករាយនឹងទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ។ លោកប្រធានរដ្ឋឲ្យដឹងថា ភាគីទាំងពីរនៅតែមានសក្តានុពលជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។

លោកប្រធានរដ្ឋជឿជាក់ថា តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ីនឹងបន្តត្រូវបានបង្កើនបន្ថែមទៀតនាពេលខាងមុខ។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិ លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានអះអាងថា ឯកអគ្គរដ្ឋទូតផ្ទាល់ និងស្ថានទូតនឹងបន្តខិតខំប្រឹងប្រែងដើម្បីពង្រឹងថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី និងមានបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមានសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ-សន្តិសុខ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ...

លោកប្រធានរដ្ឋ To Lam បានឯកភាពជាមួយលោកឯកអគ្គរដ្ឋទូត Gennady Bezdetko ថា ទំនាក់ទំនងវៀតណាម-រុស្ស៊ីមានប្រវត្តិដ៏យូរលង់ ប្រទេសទាំងពីរបានជំនះឧបសគ្គជាច្រើន និងសម្រេចបានសមិទ្ធិផលធំៗជាច្រើន ក៏ដូចជាបានសន្និដ្ឋានថាក្នុងដំណើរទស្សនកិច្ចរបស់ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី នាពេលខាងមុខ ព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពថា ស្ថាប័ននានានៃប្រទេសទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំឱ្យបានល្អសម្រាប់ដំណើរបំពេញទស្សនកិច្ចនេះ រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan