អញ្ជើញថ្លែងមតិសន្និដ្ឋាន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ស៊ីម៉ងត៍ ដែកថែប និងសម្ភារៈសំណង់ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយជាសម្ភារៈសំខាន់សម្រាប់សាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជនបទ គម្រោងស៊ីវិល ឧស្សាហកម្ម ការពារជាតិ និងសន្តិសុខ ព្រមទាំងបង្កើតការងារដល់ពលកររាប់លាននាក់។ល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

ទាក់ទិននឹងភារកិច្ច និងដំណោះស្រាយសំខាន់ៗ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ជំរុញការវិនិយោគសាធារណៈ សាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង តំបន់ជនបទ គម្រោងការពារជាតិ និងសន្តិសុខ; គម្រោងកោះសមុទ្រ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; បង្កើនការអនុវត្តគម្រោងវិនិយោគសាងសង់ខុនដូសង្គមយ៉ាងតិច ១ លានយូនិតសម្រាប់មនុស្សដែលមានប្រាក់ចំណូលទាប និងកម្មវិធី គម្រោងសាងសង់លំនៅដ្ឋានផ្សេងទៀត; បង្កើនការប្រើប្រាស់ផ្លូវបេតុងស៊ីម៉ងត៍សម្រាប់ការសាងសង់ផ្លូវជនបទ ផ្លូវភ្នំ និងផ្លូវក្នុងតំបន់ដែលលិចទឹកជាញឹកញាប់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើការវិនិយោគលើកកម្ពស់ការកែលម្អយ៉ាងស៊ីជម្រៅលើបច្ចេកវិទ្យា និងឧបករណ៍របស់រោងចក្រផលិតសម្ភារៈសំណង់ដែលមានស្រាប់ ដើម្បីកាត់បន្ថយប្រាក់ចំណាយផលិតកម្ម សន្សំសំចៃថាមពល និងធនធានធម្មជាតិ ការពារបរិស្ថាន៕

បកប្រែដោយ Thanh Cong