គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានចូលរួមវេទិកានេះ។ ក្រោមប្រធានបទ "កំណត់ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ថ្មីក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ" វេទិកានេះ រួមមានសម័យពិភាក្សាចំនួន ៧ ដោយផ្តោតលើខ្លឹមសារដូចជា៖ ពង្រីកគោលនយោបាយឧស្សាហកម្មសម្រាប់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ការរក្សានិងបង្កើនកំណើន អនាគតឌីជីថល ខ្សែសង្វាក់តម្លៃសកល និងតំរង់ទិសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការផ្លាស់ប្ដូរ និងប្រឈមមុខនឹងបញ្ហាជាច្រើន។

leftcenterrightdel
លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang ថ្លែងក្នុងវេទិកា

ថ្លែងក្នុងសម័យពិភាក្សាចំនួនពីរ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានវាយតម្លៃអំពីកាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់កំណើនសេដ្ឋកិច្ចសកលលោក ពាណិជ្ជកម្ម វិនិយោគនិងការអភិវឌ្ឍប្រកបដោយចីរភាព លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានសង្កត់ធ្ងន់លើបញ្ហាប្រឈមចំនួន ៥៖ លទ្ធភាពបន្សាំនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍មិនឆ្លើយតបបានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស៊ីជម្រៅរបស់ពិភពលោក។ គម្លាតក្នុងការអភិវឌ្ឍន៍ បច្ចេកវិទ្យានិងការវិនិយោគរវាងប្រទេសនានានៅតែមានទំហំធំ។

ក្រៅពីនេះ ប្រភពហិរញ្ញវត្ថុ មនុស្ស និងធនធាននៅមានកម្រិត ហើយការប្រែប្រួលអាកាសធាតុនិងបញ្ហាប្រឈមបរិស្ថានមានភាពស្មុគស្មាញ ហើយភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងកើនឡើង។ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang ក៏បានលើកសំណើនូវទិសដៅចំនួន ៥ សម្រាប់ UNCTAD បន្តលើកកំពស់តួនាទី និងជួយគាំទ្របណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នាពេលខាងមុខ៕

បកប្រែដោយ Pham Diep