លោក Tran Thanh Man ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ និងអាស៊ានមានតួនាទីសំខាន់ជាពិសេស គឺជាអាទិភាពកំពូល និងជាផ្នែកមិនអាចកាត់ផ្តាច់បាននៃគោលនយោបាយការបរទេសរបស់វៀតណាម។ បច្ចុប្បន្ននេះ ក្រៅពីទំនាក់ទំនងដែលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នៅកម្រិតរដ្ឋ ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏កំពុងមានការអភិវឌ្ឍជាវិជ្ជមានផងដែរ។

ដោយសម្តែងនូវការឯកភាពលើប្រធានបទរបស់អាស៊ានឆ្នាំ ២០២៤ "លើកកម្ពស់ការតភ្ជាប់ និងភាពខ្លួនទីពឹងខ្លួន" លោកTran Thanh Man ប្រធានរដ្ឋសភា បានស្វាគមន៍ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ឆ្ពោះទៅរកអាស៊ានមួយខ្លួនទីពឹងខ្លួន ស្វាហាប់ ច្នៃប្រឌិត និងប្រកាន់យកប្រជាជនជាស្នូល។ ទាំងនេះគឺជាខ្លឹមសារដ៏មានអត្ថន័យ ឆ្លើយតបនឹងការយកចិត្តទុកដាក់រួមនៃតំបន់ ហើយក៏ជាទិសដៅយុទ្ធសាស្ត្រ បង្កើតសន្ទុះសម្រាប់របកគំហើញ និងកំណើនដ៏រឹងមាំរបស់អាស៊ាននាពេលអនាគត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោក Tran Thanh Man ប្រធានរដ្ឋសភា បានសម្តែងនូវជំនឿជាក់ថា ដោយមានមូលដ្ឋានរឹងមាំនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ប្រទេសសមាជិកនឹងបន្តជំរុញស្មារតីសាមគ្គីភាព ចែករំលែក និងកិច្ចសហប្រតិបត្តិការ រួមចំណែកអភិវឌ្ឍអាស៊ានប្រកបដោយស្ថិរភាព នៅគ្រប់កាលៈទេសៈ។

លោក Tran Thanh Man បានស្វាគមន៍ចំពោះអាស៊ានដែលបាន និងកំពុងកសាងក្របខណ្ឌសហប្រតិបត្តិការជាច្រើនក្នុងវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ បរិវត្តកម្មឌីជីថល និងបរិវត្តកម្មថាមពល។ ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងក្របខណ្ឌទាំងនេះឱ្យបានឆាប់ ក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) និងសភាសមាជិក ត្រូវបន្តរួមដំណើរ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងការកសាងប្រព័ន្ធច្បាប់សមស្រប ពិនិត្យយ៉ាងសកម្ម និងលុបបំបាត់ឧបសគ្គ និងរួមគ្នាបង្កើតក្របខ័ណ្ឌច្បាប់ដែលអំណោយផលបំផុត សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌសហប្រតិបត្តិការ។ លោក Tran Thanh Man បានកត់សម្គាល់ថា ចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវការរួមចំណែករបស់ AIPA ក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

leftcenterrightdel
លោក Tran Thanh Man ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រខាងកើត (រូបថត៖ vnanet.vn)

តាងនាមឲ្យបណ្តាឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាននិងទីម័រខាងកើតប្រចាំវៀតណាម លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវ ប្រធានអាស៊ានឆ្នាំ ២០២៤ បានវាយតម្លៃថា ក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីវៀតណាមបានចូលជាសមាជិកនៃអង្គការអន្តរសភាអាស៊ាន (AIPO) ក្រោយមកជា AIPA រដ្ឋសភាវៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ហើយចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរសភាក្នុងតំបន់។

លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានមានប្រសាសន៍ថា អាស៊ានគឺជាគន្លឹះក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។ ថ្នាក់ដឹកនាំរដ្ឋសភាអាស៊ាននឹងលើកកម្ពស់តម្លៃរួមនៃសហគមន៍អាស៊ាន និងចែករំលែកផលប្រយោជន៍រួមជាមួយប្រទេសនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ របស់ប្រទេសឡាវ៕

បកប្រែដោយ Huyen Trang