លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងអះអាងថា ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ បង្កើតច្រករបៀងច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសកល។ ក្នុងក្របខណ្ឌពហុភាគី ប្រទេសទាំងពីរក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន AIPA និងអង្គការសហប្រជាជាតិ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបលោក H.Mahyudin អនុប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភា Tran Thanh Man បានចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដូច្នេះ នាពេលខាងមុខ លោកបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៨។ ភាគីទាំងពីរគប្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យជលផល (ដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ២០២៤) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល អភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព និងប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទមិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU)។

លោក H.Mahyudin អនុប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសរវាងព្រឹទ្ធសភាឥណ្ឌូនេស៊ី និងរដ្ឋសភាវៀតណាម នឹងកាន់តែស្អិតរមួតថែមទៀត។ លោក H.Mahyudin បានអះអាងថា កិច្ចសហប្រតិបត្តិការអន្តរសភាគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាមធ្យោបាយដ៏ល្អបំផុតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោក H.Mahyudin បានចាត់ទុកថា ជំនួបថ្ងៃនេះនឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងរួមចំណែកដល់ទំនាក់ទំនងទ្វេភាគី។ លោក H.Mahyudin សង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងប្រកៀកស្មាជាមួយគ្នា និងសហប្រតិបត្តិការជាមួយគ្នាដើម្បីជំនះរាល់បញ្ហាប្រឈមនៅក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang