នៅក្នុងសម័យបើកកិច្ចប្រជុំ វៀតណាមត្រូវបានបណ្តាប្រទេសជាសមាជិក មានជំនឿទុកចិត្តយ៉ាងខ្លាំង ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានមហាសន្និបាតក្រុមប្រឹក្សាអនុសញ្ញាឆ្នាំ២០០៣។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ

មហាសន្និបាតក្រុមប្រឹក្សាអនុសញ្ញាឆ្នាំ២០០៣ គឺជាទីភ្នាក់ងារខ្ពស់បំផុតរបស់អង្គការយូណេស្កូ ក្នុងវិស័យការពារបេតិកភណ្ឌវប្បធម៌អរូបី រួមទាំងតំណាងនៃប្រទេសសមាជិកចំនួន ១៨៣ ផងដែរ។ ការបោះឆ្នោតលើកនេះបាននាំមកនូវចំនួនយន្តការសំខាន់ៗរបស់អង្គការយូណេស្កូដែលវៀតណាមចូលរួមឡើង ៦ សមាជិក (គណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូ អនុប្រធានមហាសន្និបាតក្រុមប្រឹក្សាយូណេស្កូ អនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៥ ស្តីពីការការពារ និងលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ អនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាល និងជាអនុប្រធានមហាសន្និបាតក្រុមប្រឹក្សាអនុសញ្ញាឆ្នាំ ២០០៣)។

សម័យប្រជុំលើកទី ១០ នៃមហាសន្និបាតក្រុមប្រឹក្សាអនុសញ្ញាឆ្នាំ២០០៣ ប្រព្រឹត្តទៅនៅថ្ងៃទី ១១ និងទី១២ ខែមិថុនា គឺជាឱកាសសម្រាប់ប្រទេសជាសមាជិកពិភាក្សាអំពីបញ្ហាសំខាន់ៗសម្រាប់អនាគតនៃអនុសញ្ញា និងតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេស និងសហគមន៍ក្នុងការការពារបេតិកភណ្ឌពិភពលោក៕

បកប្រែដោយ Huyen Trang