ក្នុងជំនួប លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសាធារណរដ្ឋ Dominican ហើយវាយតម្លៃថាចំពោះការដែលរដ្ឋាភិបាលនៃសាធារណរដ្ឋ Dominican បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាមក្នុងឆ្នាំ ២០២២ និងបើកស្ថានទូតនៅវៀតណាមក្នុងឆ្នាំ ២០២៣ ក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Miguel Mejia អគ្គលេខាបក្សចលនាឆ្វេងនិយមឯកភាព រដ្ឋមន្ត្រីគោលនយោបាយសមាហរណកម្មតំបន់ នៃសាធារណរដ្ឋ Dominican (រូប​ថត៖ vnanet.vn)

លោក Miguel Mejia បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ-ការទូតដ៏ល្អរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះជំរុញការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសលើវិស័យសក្តានុពលដូចជា៖ ពាណិជ្ជកម្ម កសិកម្ម ទូរគមនាគមន៍ សំណង់ ថាមពល-ប្រេង និងឧស្ម័ន។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តវិធានការជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ តាមរយៈបណ្តាញទំនាក់ទំនងការទូតបក្ស ការទូតរដ្ឋ និងការទូតរវាងប្រជាជន និងប្រជាជន រួមទាំងជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការតភ្ជាប់ និងគាំទ្រអង្គភាពអាជីវកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ៕

បកប្រែដោយ Duy Hoan