ក្រុមបេសកកម្មលេខ ២១ ដែលមានប្រតិភូជាង ២៧០ នាក់មកពីសមាគមសហគ្រាសធុនតូច និងមធ្យម ក្រសួងមហាផ្ទៃ គណៈកម្មាធិការបក្សខេត្ត Yen Bai ខេត្ត Tay Ninh ស្ថានប័នមជ្ឈិម និងតំបន់ សិល្បករ និងអ្នកយកព័ត៌មាន ទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្តល់អំណោយដល់កម្មាភិបាល និងប្រជាជនស្រុកកោះ Truong Sa (ខេត្ត Khanh Hoa) និងស្ថានីយ៍ DK1។

leftcenterrightdel
ក្រុមបេសកកម្មអញ្ជើញ​ទស្សនកិច្ចនៅកោះ An Bang (រូបថត៖ baohaiquanvietnam.vn)

ក្នុងរយៈពេលពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ឧសភា នៅលើកោះ៖ Len Dao, Sinh Ton Dong, An Bang, Da Dong C, Da Tay B, Truong Sa និង DK1/9 (Ba Ke) ក្រុមបេសកកម្មបានស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ  និងការបំពេញភារកិច្ចរបស់កម្មាភិបាល យុទ្ធជន ប្រជាជននៅលើកោះ។ ក្នុងដំណើរទៅកាន់ Truong Sa និងស្ថានីយ៍ DK1 ក្រុមបេសកកម្មបានរៀបចំសកម្មភាពជាច្រើនដូចជា៖ កម្មវិធីសិល្បៈដើម្បីអបអរសាទរខួបលើកទី ១៣៤ ថ្ងៃកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៤) និងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីដែលបានពលីជីវិតដើម្បីអធិបតេយ្យភាពសមុទ្រ និងកោះនៅកោះ Len Dao។

leftcenterrightdel
គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅឯបង្គោលអធិបតេយ្យភាពនៅលើកោះ Truong Sa (រូបថត៖ baohaiquanvietnam.vn)

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពជើងទឹក បណ្តាស្ថាប័នមជ្ឈិម និងមូលដ្ឋាន នៃក្រុមបេសកកម្មលេខ ២១ ឆ្នាំ ២០២៤ បានប្រគល់ជូនកម្មាភិបាល យុទ្ធជន និងប្រជាជនស្រុក Truong Sa និងស្ថានីយ៍ DK1 នូវអំណោយជាក់ស្តែង និងមានអត្ថន័យជាច្រើន ដែលមានតម្លៃសរុបជាង ៣ ពាន់លានដុង៕

បកប្រែដោយ Duy Hoan