* ក្នុងជំនួបជាមួយលោក Yamamoto Ichita អភិបាលខេត្ត Gunma លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើអាជ្ញាធរខេត្ដ Gunma បន្តយកចិត្តទុកដាក់ជំរុញឲ្យអង្គភាពអាជីវកម្មរបស់ខេត្តចូលមកវិនិយោគកាន់តែច្រើននៅវៀតណាម លើវិស័យដែលខេត្តមានប្រៀបខ្លាំងដូចជាការកែច្នៃ  កសិកម្ម បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍...; ដាក់ពង្រាយកិច្ចសហប្រតិបត្តិការជា​មួយបណ្តាមូលដ្ឋានរបស់វៀតណាម រួមទាំងខេត្ត Ha Nam; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនការទទួលកម្មសិក្សាការី និងពលករវៀតណាម ព្រមទាំងយកចិត្តទុកដាក់និងគាំទ្រសហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការក្នុងខេត្ត។

អភិបាលខេត្ត Gunma បានអះអាងថា នឹងជំរុញយ៉ាងសកម្មនូវអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Gunma ជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋាននានានៃប្រទេស​វៀតណាម។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ជួបជាមួយលោក Harada Hidenori អគ្គនាយកក្រុមហ៊ុន MOECO (រូបថត៖ vnanet.vn)

* ក្នុងជំនួបជាមួយលោក Sakai Noriaki អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន Idemitsu លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធក្រុមហ៊ុន Idemitsu ក្នុងការអនុវត្តសកម្មភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធក្រុមបន្តពង្រឹង និងពង្រីកសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្ទេរបច្ចេកវិទ្យា ជួយអាជីវកម្មវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភព លោក។

លោកអគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន Idemitsu   បានអះអាងថា Idemitsu នឹងពង្រីកការវិនិយោគនិងការធ្វើអាជីវកម្មនៅ វៀតណាម។ សម្ព័ន្ធក្រុមហ៊ុនបន្តសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេង និងឧស្ម័នវៀតណាម និងភាគីពាក់ព័ន្ធ ជំរុញគម្រោងរោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈ Nghi Son ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព។

* ក្នុងជំនួបជាមួយលោក Harada Hidenori អគ្គនាយកក្រុមហ៊ុន MOECO លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើឲ្យ MOECO ពង្រីកការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម សមស្របនឹងសក្ដានុពលហិរញ្ញវត្ថុ និងកម្រិតបច្ចេកវិទ្យារបស់ MOECO ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្ទេរបច្ចេកវិទ្យាទៅវៀតណាម។

លោកអគ្គនាយកក្រុមហ៊ុន MOECO បានបញ្ជាក់ថា MOECO នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នវៀតណាម និងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ពង្រាយគម្រោងនាពេលឆាប់ៗនេះ ធានាបាននូវវឌ្ឍនភាព គុណភាព និងប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep