លោក Miguel Díaz-Canel ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា បានអបអរសាទរ និងជូនពរលោក To Lam ប្រធានរដ្ឋវៀតណាម ទទួលបានជោគជ័យក្នុងភារកិច្ចថ្មីរបស់ខ្លួន។ លោកបានសម្តែងនូវបំណងចង់បន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអបអរសាទរ លោក To Lam  ដែលត្រូវបានរដ្ឋសភា នីតិកាលទី១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទន្ទឹមនឹងនោះលោកនាយករដ្ឋមន្ត្រី អះអាងថា វៀតណាម និងថៃគឺជាមិត្តជិតស្និទ្ធ និងជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក និងបានសម្តែងនូវបំណងចង់រួមជាមួយប្រធានរដ្ឋវៀតណាមដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។

leftcenterrightdel
លោក To Lam ប្រធាន​រដ្ឋ​វៀត​ណាម (រូប​ថត៖ vnanet.vn)

លោក Kim Jong Un ប្រធានកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានអបអរសាទរលោក To Lam ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអះអាងថា លោក To Lam ទទួលមុខតំណែងជាប្រធានរដ្ឋវៀត​ណាម​គឺបង្ហាញពីការជឿទុកចិត្ត និងការរំពឹងទុករបស់បក្ស និងប្រជាជនវៀតណាម ហើយបានជូនពរលោក To Lam ទទួលបានសមិទ្ធិផលជាច្រើនក្នុងមុខតំណែងថ្មី ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ  បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក To Lam ប្រធានរដ្ឋវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស រដ្ឋ និងលោក To Lam ប្រធានរដ្ឋវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងអះអាងថា អង្គការសហប្រជាជាតិ នឹងបន្តជាដៃគូដែលអាចជឿទុកចិត្តបានដែលរួមដំណើរវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេស។ លោក Antonio Guterres មានបំណងចង់ជួបលោក To Lam ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អរវាងអង្គការសហប្រជាជាតិ និងវៀតណាម។ ជាពិសេសលោកបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់វៀតណាម ក៏ដូចជាការរួមចំណែកជាវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ ក្នុងការដោះស្រាយបញ្ហាសកលនៅវេទិកាអង្គការសហប្រជាជាតិ។

លោក Nicolás Maduro Moros ប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ារីវ៉េណេស៊ុយអេឡា តាងនាមប្រជាជនវេណេស៊ុយអេឡា បានផ្ញើការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក To Lam ដែលទើបតែស្បថចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ​លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការទាំងឡាយ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋ​សភាវៀត​ណាម​ (រូប​ថត៖ vnanet.vn)

* ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Tran Thanh Man ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Sergio Mattarella ប្រធានាធិបតីសាធារណរដ្ឋអ៊ីតាលី និង លោក Ignazio La Russa ប្រធានព្រឹទ្ធសភាអ៊ីតាលី បានផ្ញើលិខិតអបអរសាទរ។ ក្នុងលិខិត មេដឹកនាំអ៊ីតាលីបានអះអាងថា វៀតណាម និងអ៊ីតាលីបានចងភ្ជាប់ជាមួយគ្នាតាមរយៈទំនាក់ទំនងមិត្តភាពដ៏រឹងមាំយូរអង្វែង និងបានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់នៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសអ៊ីតាលី និងអាស៊ាន។

* ក្នុងឱកាសដែលលោក Tran Thanh Man ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Kostantinos Tassoulas ប្រធានរដ្ឋសភានៃសាធារណរដ្ឋក្រិក បានផ្ញើលិខិតអបអរសាទរ។

បកប្រែដោយ Duy Hoan