ក្នុងជំនួបពិភាក្សាទាំងឡាយ លោក Nguyen Quoc Hung អនុប្រធាន និងសមាជិកនៃគណៈប្រតិភូបានជម្រាបជូនអំពីការច្នៃប្រឌិតថ្មីនៅក្នុងសកម្មភាពរបស់រដ្ឋសភាវៀតណាម និងចែករំលែកការយកចិត្តទុក្ខដាក់រួមគ្នាអំពីស្ថានភាពនៅក្នុងប្រទេសទាំងពីរ និងពិភពលោក។

leftcenterrightdel
លោក Brian Mast សមាជិក​សភាជាន់ទាប ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបអាមេរិក (គណបក្ស​សាធារណរដ្ឋ) ទទួលជួបគណៈប្រតិភូរដ្ឋសភាវៀតណាម

ប្រតិភូទាំងឡាយបានសម្តែងការរីករាយដែលប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ហើយសង្ឃឹមថាទំនាក់ទំនងនឹងកាន់តែស៊ីជម្រៅ និងកាន់តែមានជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ដោយផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរត្រូវបង្កើនការជួបពិភាក្សាការងារ លើកកម្ពស់ការទូតសភា យកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមសកល និងផលប្រយោជន៍របស់ភាគីនីមួយៗ និងស្វែងរកក្របខ័ណ្ឌសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ។

តំណាងសមាជិកសភាជាន់ទាបអាមេរិកបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម និងបានសម្តែងបំណងចង់ទៅទស្សនកិច្ចប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ  រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងភាគីទាំងពីរ។ តំណាងសមាជិកសភាជាន់ទាបអាមេរិកបានសម្តែងការចាប់អារម្មណ៍ជាពិសេសចំពោះគោលនយោបាយអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់វៀតណាម ជាពិសេសទាក់ទងនឹងការធានារ៉ាប់រងសុខភាពជាសកល និងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលថ្នាក់មូលដ្ឋាន។ បញ្ហាដូចជាកិច្ចសហប្រតិបត្តិការក្នុងការដោះមីន និងការលំបាកទាក់ទងនឹងពន្ធដាក៏ត្រូវបានភាគីអាមេរិកលើកឡើងក្នុងជំនួបពិភាក្សាទាំងឡាយផងដែរ៕

បកប្រែដោយ Duy Hoan