* ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីប Hany Mostafa Mohamed Mostafa Hassan លោកប្រធានរដ្ឋវៀតណាម បានស្នើឱ្យភាគីទាំងពីរសហការគ្នានិងអនុវត្ដប្រកបដោយប្រសិទ្ធភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មី។ ព្រមទាំងសង្កត់ធ្ងន់ថា ពាណិជ្ជកម្មនិងវិនិយោគជាសសរស្តម្ភ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា កសិកម្ម ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ក៏ដូចជាសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។

លោកឯកអគ្គរដ្ឋទូតអេហ្ស៊ីប មានបំណងចង់វៀតណាមចែករំលែកនូវបទពិសោធន៍អភិវឌ្ឍន៍ក្នុងវិស័យមួយចំនួនដូចជា បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដើម្បីឱ្យផលិតផលកសិកម្មរបស់អេហ្ស៊ីបចូលទៅកាន់ទីផ្សារវៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong   ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា Tshering Wangchuk Sherpa

* ទទួលជួបលោក Tshering Wangchuk Sherpa ឯកអគ្គរដ្ឋទូតឥណ្ឌា លោកប្រធានរដ្ឋវៀតណាមស្នើប្រទេសទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ក៏ដូចជាវិស័យដែលប្រទេសទាំងពីរមានតម្រូវការ សក្តានុពលនិងប្រៀបខ្លាំង។ ព្រមទាំងបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

* ទទួលជួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតឈីលី Nasly Isabel Bernal Prado ប្រធានរដ្ឋវៀតណាមបានអះអាងថា ឈីលីគឺជាដៃគូសំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់ ហើយសង្ឃឹមថា ឯកអគ្គរដ្ឋទូតនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលស្របតាមទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ។

លោកស្រីឯកអគ្គរដ្ឋទូតឈីលី បានអះអាងថា ក្នុងអំឡុងពេលអាណត្តិរបស់ខ្លួននឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនឱ្យរីកចម្រើនដូចនឹងទំនាក់ទំនងនយោបាយ អាស្រ័យហេតុនេះ ពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong   ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី Rajpal Singh

* ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី Rajpal Singh លោកប្រធានរដ្ឋវៀតណាម សង្ឃឹមថា ក្នុងអំឡុងបំពេញបេសកកម្មការទូតនៅវៀតណាម លោកឯកអគ្គរដ្ឋទូតសិង្ហបុរី នឹងជាស្ពានសម្រាប់បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសិង្ហបុរី ដំណាក់កាលឆ្នាំ ២០២៥-២០៣០ ។ លោក​ប្រធានរដ្ឋវៀតណាម ស្នើភាគីទាំងពីរពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង ការពារជាតិ សន្តិសុខ ក៏ដូចជាវិស័យសក្តានុពលផ្សេងទៀត។ លោកប្រធានរដ្ឋវៀតណាមសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានឲ្យរឹងមាំ ដើម្បីសាមគ្គីភាព សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

* ថ្លែងក្នុងពិធីជូនសារតាំងរបស់បណ្ដាឯកអគ្គរដ្ឋទូតទទួលបន្ទុកនៅវៀតណាម រួមមានប្រទេសឡាតវី អាល់បានី នេប៉ាល់ អ៊ូសបេគីស្ថាន ជីប៊ូទី ហ្គាបុង ហ្គីណេអេក្វាទ័រ សូម៉ាលី ឆាដ និងប៉ារ៉ាហ្គាយ លោកប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី ពិពិធកម្ម ធ្វើជាមិត្ត ជាដៃគូដែលគួរឲ្យទុកចិត្ត  និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

លោកប្រធានរដ្ឋវៀតណាមបានស្នើបណ្ដាឯកអគ្គរដ្ឋទូតលើកកម្ពស់តួនាទីជាស្ពាន បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ តភ្ជាប់អង្គភាពអាជីវកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយហេតុនេះរួមចំណែកជាក់ស្តែងដល់ទំនាក់ទំនងមិត្តភាព និងផលប្រយោជន៍រួមរបស់ប្រទេសនីមួយៗ៕

បកប្រែដោយ Pham Diep