ថ្លែងនៅក្នុងកិច្ចប្រជុំ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចែករំលែកថា សម្រាប់ប្រទេសវៀតណាម ឆ្នាំ២០២៥ គឺជាឆ្នាំដែលពោរពេញដោយមោទនភាពជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងរបកគំហើញជាយុទ្ធសាស្ត្រ។ ការរៀបចំដោយជោគជ័យនូវពិធីអបអរសាទរខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ មិនត្រឹមតែលើកតម្កើងអតីតកាលដ៏អង់អាចក្លាហានរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីរូបភាពនៃប្រទេសវៀតណាមដែលមានសន្តិភាព ស្វាហាប់ និងរស់រវើក ត្រៀមខ្លួនចូលដល់យុគសម័យនៃការអភិវឌ្ឍថ្មី។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី ថតរូបជាមួយតំណាងមកពីការិយាល័យសារព័ត៌មានបរទេសប្រចាំប្រទេសវៀតណាមជាង ៣០

កំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ទំហំពាណិជ្ជកម្មសម្រេចបានកម្រិតខ្ពស់បំបែកកំណត់ត្រា និងការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចវៀតណាម និងទំនុកចិត្តរបស់វិនិយោគិនបរទេសលើសក្តានុពល និងការអភិវឌ្ឍន៍របស់វៀតណាម។

ក្រៅពីការរក្សាទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ ប្រទេសវៀតណាមបានដំឡើងទំនាក់ទំនងជាមួយប្រទេសចំនួន ១៧ ដែលធ្វើឱ្យចំនួនដៃគូសរុបនៅកម្រិតភាពជាដៃគូគ្រប់ជ្រុងជ្រោយឬខ្ពស់ជាងនេះដល់ ៤២ ប្រទេស។ ការជាប់បោះឆ្នោតរបស់វៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ ជាមួយនឹងចំនួនសំឡេងគាំទ្រខ្ពស់ និងការរៀបចំព្រឹត្តិការណ៍ពហុភាគីសំខាន់ៗដោយជោគជ័យ ដូចជាពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បញ្ជាក់បន្ថែមទៀតថា វៀតណាមជាដៃគូដែលជឿទុកចិត្ត និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា សមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ តែងតែត្រូវបានគាំទ្រ រួមដំណើរ និងសហការពីមិត្តភក្តិអន្តរជាតិ។ វៀតណាមសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រដ៏មានតម្លៃពីអង្គទូត អង្គការអន្តរជាតិ និងទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំវៀតណាម ដោយជួយផ្សព្វផ្សាយព័ត៌មាន និងរូបភាពបន្ថែមទៀតអំពីប្រទេសវៀតណាមដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយភាពស្វាហាប់៕

បកប្រែដោយ Duy Hoan