របាយការណ៍របស់ក្រុមការងារបានទទួលស្គាល់របាយការណ៍ជាតិរបស់វៀតណាម ខ្លឹមសារនៃសម័យសន្ទនានាថ្ងៃទី ៧ ឧសភា និងទទួលស្គាល់អនុសាសន៍ចំនួន ៣២០ ដែលធ្វើឡើងដោយប្រទេសចំនួន ១៣៣។ អនុសាសន៍ទាំងនេះគ្របដណ្តប់លើវិស័យជាច្រើនដូចជា ការកែលម្អប្រព័ន្ធច្បាប់ គោលនយោបាយស្តីពីសិទ្ធិមនុស្ស ការលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ការធានាសិទ្ធិសម្រាប់ក្រុមងាយរងគ្រោះ គាំទ្រជនជាតិភាគតិច។ល។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងសមាជិកគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នាពេលខាងមុខ ក្រសួងការបរទេស ក្រសួង និងស្ថាប័ននានាក្នុងក្រុមការងារ UPR នឹងត្រួតពិនិត្យ វាយតម្លៃ និងដាក់សំណូមពរទៅនាយករដ្ឋមន្ត្រី ដើម្បីអនុម័តលើគោលជំហររបស់វៀតណាមលើអនុសាសន៍ និងរាយការមុនសម័យប្រជុំប្រចាំលើកទី៥៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២៤។ ក្នុងសម័យប្រជុំនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងអនុម័តជាផ្លូវការលើរបាយការណ៍ស្តីពីលទ្ធផលនៃការត្រួតពិនិត្យ UPR សម្រាប់វៀតណាម៕

បកប្រែដោយ Huyen Trang