វេទិការនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសហគ្រិនស្ត្រីវៀតណាមចំណុះសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) និងទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិដល់ស្ត្រី (UN Women)។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ vov.vn)

ក្នុងវេទិកានេះ លោកស្រី Caroline T. Nyamayemombe ប្រធានតំណាង UN Women ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ការផ្តល់សិទ្ធិដល់ស្ត្រី ដើម្បីចូលរួមដោយសមភាពក្នុងសេដ្ឋកិច្ច អាចជួយបង្កើនកំណើន GDP សកលរហូតដល់ ២៨ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ បច្ចុប្បន្ននេះ នៅវៀតណាមមានជាង ២០% នៃម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមគឺជាស្ត្រី; ៥១% នៃអង្គភាពអាជីវកម្មវៀតណាមមានស្ត្រី នៅក្នុងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ ដែលជាកម្រិតខ្ពស់ជាងប្រទេសដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីគឺភាគច្រើនស្ថិតនៅកម្រិតទាបក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មជាច្រើន ហើយជួបការលំបាកក្នុងការបំពេញតម្រូវការលទ្ធកម្មរបស់ក្រុមហ៊ុនធំៗ។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ vov.vn)

នៅក្នុងវេទិកានេះ ប្រតិភូបានចែករំលែក និងពិភាក្សាអំពីដំណោះស្រាយដើម្បីគាំទ្រដល់អង្គភាពអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីក្នុងការជ្រៀតចូលទីផ្សារ ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការអនុវត្តឧបករណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព គោល នយោបាយ និងកម្មវិធីដែលជួយបង្កើនលទ្ធភាពជ្រៀតចូលទីផ្សារ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុសម្រាប់អង្គភាពអាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រី៕

បកប្រែដោយ Huyen Trang